បើកឡាន ប៉ះឡាន 2 គ្រឿង ហើយមិនឈប់បែរជាបើករត់ទៅបុកស្លាប់នារីម្នាក់ និងបុរសម្នាក់ រងរបួសស្រាល ពេលនេះតុលាការ ចេញដីកាឃុំខ្លួនហើយ។ នៅថ្ងៃទី 28 មករា ឆ្នាំ 2021 នេះ ចៅក្រមស៊ើបសួរនៅសាលាដំបូង រាជធានី ភ្នំពេញ លោក ឡុង វណ្ណា បានបង្គាប់ឲ្យឃុំខ្លួនលោក គួង ស៊ីថន អាយុ 41 ឆ្នាំ ដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណីស្រវឹងស្រា បើកបរ បុកនារីម្នាក់ស្លាប់ បើតាមលោក សាយ ណូរ៉ា តំណាងអយ្យការ បានចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ច បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា 85 នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងបញ្ញត្តិមាត្រា 44 មាត្រា 124 និងក្រមនីតិវិធីព្រហ្មទណ្ឌ តាមបទល្មើសនេះអ្នកបើកបរអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី 1 ឆ្នាំរហូតដល់5ឆ្នាំ ផងដែរ។ គួរបញ្ជាក់ថា នារីដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះលឹម […]
Month: January 2021
តើពិតទេប្រជាពលរដ្ឋដឹងស្នងការរងខេត្ត តាកែវ ពីបទជម្រិតទារប្រាក់ចំនួន 30 ម៉ឺនដុល្លារ។
តើពិតទេប្រជាពលរដ្ឋដឹងស្នងការរងខេត្ត តាកែវ ពីបទជម្រិតទារប្រាក់ចំនួន 30 ម៉ឺនដុល្លារ។ ថ្ងៃទី 25 ខែមករា ឆ្នាំ 2021 រហូតដល់ថ្ងៃទី 29 ខែមករា ឆ្នាំ 2021 នេះ សម្ដេច ក្រឡាហោម ស ខេង បានសម្រេច ចេញលិខិតបង្គាប់ការមួយចុះថ្ងៃទី 14 ខែមករា ឆ្នាំ 2021 ដោយបានចាត់តាំងលោកឧត្តមសេនីយ៍ឯក សេងវណ្ណៈ ប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ កិច្ចការនគរបាល និងសហការីចំនួន 5 នាក់ ចុះទៅបំពេញបេសកកម្ម នៅស្នងការនគរបាល ខេត្តតាកែវក្នុងករណីអង្កេតស្រាវជ្រាវលើពាក្យបណ្ដឹង ដែលបានចោទប្រកាន់ទៅលើលោកឧត្តមសេនីយ៏ត្រី ហុិន សុខខេង។ អញ្ចឹងណាមិញ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី 31 ខែកក្កដាឆ្នាំ 2020 របស់មន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត តាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខេត្ត តាកែវ បានប្ដឹងលោកឧត្តមសេនីយ៍ត្រី ហុិន […]
ជនជាតិចិនបាញ់ជនជាតិចិនស្លាប់ដោយមិនដឹងមូលហេតុ។
ជនជាតិចិនបាញ់ជនជាតិចិនស្លាប់ដោយមិនដឹងមូលហេតុ។ ព្រះសីហនុ: លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ បានឲ្យដឹងនៅមុននេះបន្តិចថាក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយនិងអធិការដ្ឋាន នគរបាលក្រុង ព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុនិងស្រាវជ្រាវរកតាមចាប់ខ្លួនជនបង្ក។ ហើយករណីបាញ់បោះនេះ គឺបានកើតឡើងនៅព្រឹកថ្ងៃទី 21 ខែមករា ឆ្នាំ 2021នេះ ម៉ោងប្រមាណជា 8 ជាងព្រឹក នៅក្នុងមុខកាស៊ីណូ ជ័យវន្នីុសិន ដែលស្ថិតក្នុង ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ។ តាមសំដីរបស់ប្រជាពលរដ្ឋ ម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាករណីជនជាតិចិនបានដេញបាញ់គ្នា តាំងពីចំណុចអូតែល 7 ជាន់ រហូតដល់មុខកាស៊ីណូ ហើយជនរងគ្រោះជាជនជាតិចិន ជិះរថយន្តមួយគ្រឿងម៉ាក រ៉េង រ៉ូ វើ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AL 9459 ចំណែកឯខ្មាំងកាំភ្លើងវិញធ្វើសកម្មភាពបាញ់រួចហើយបានជិះរថយន្តមួយគ្រឿងក៏យកទៅប្លុងចោលនៅជិតផ្សារដំរី 5 ហើយបានចុះរត់គេចខ្លួនតែម្តងក្រោយពីដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួនហើយខ្មាំងកាំភ្លើងជិះរថយន្តម៉ាក Ford Ranger Rapter ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BI 1413។ យ៉ាងណាមិញលោកឧត្តមសេនីយ៍ទោ […]
ឱកាសមាស ឱកាសប្រាក់ របស់បងប្អូនដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ឱកាសមាស ឱកាសប្រាក់ របស់បងប្អូនដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូម។ ពេលនេះសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានផ្ដល់ឱកាសទទួលបានអាហារូបករណ៍យ៉ាងច្រើនរហូតដល់ 295 កន្លែងចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន 30 កន្លែងបរិញ្ញាបត្រចំនួន 265 កន្លែង។ ទី 1 វិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន 230 កន្លែង ទី 2 សាលាជាតិកសិកម្មព្រែកលៀបចំនួន 50កន្លែង ទី 3 សាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន 10 កន្លែង ទី 4 វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន 5 កន្លែង បើសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមមើលអត្ថបទនៅខាងក្រោមដូចតទៅ។
បើករថយន្តព្រុស គៀរគេហើយ អួតខ្លួនថាជានាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ បានដកកាំភ្លើងខ្លីគំរាមជនរងគ្រោះដោយសារ ចរាចរណ៍។
បើករថយន្តព្រុស គៀរគេហើយ អួតខ្លួនថាជានាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ បានដកកាំភ្លើងខ្លីគំរាមជនរងគ្រោះដោយសារ ចរាចរណ៍។ ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង 4 និង 40 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 10 មករា ឆ្នាំ 2021 នៅម្ដុំ ផ្សារធំថ្មី ហេតុការណ៍នេះដែរស្ថិតក្នុងសង្កាត់ផ្សារថ្មីទី 1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។ ប្រជាពលរដ្ឋបានឲ្យដឹងថាមុនដំបូងគាត់ឃើញរថយន្ត ព្រូសបើកបរដោយបុរសម្នាក់ដែលមានទិសដៅស្របគ្នាតាមបណ្ដោយផ្លូវលេខ 73 គៀនផ្សារធំថ្មី ហើយឃើញម្ចាស់រថយន្តបានដកកាំភ្លើងពីចង្កេះហើយស្រែកឡូឡាតាមផ្លូវ ឲ្យម្ចាស់ម៉ូតូ ស្គុបពី ឈប់ តែនាក់បើកម៉ូតូ ស្គុបពី មិនឈប់រថយន្តព្រូសបានគៀរឲ្យដួល ហើយបានដកកាំភ្លើងខ្លីពីចង្កេះហើយស្រែកថា ឯងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះក៏បានលើកដៃសំពះខ្លាចក្រែងជនបង្កបាញ់ខ្លួន ឃើញដូច្នោះប្រជាពលរដ្ឋក៏បានទៅជួយលើកជនរងគ្រោះក្នុងហេតុការណ៍នោះដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកជនបង្កនៅតែកាន់កាំភ្លើងជាប់នៅនិងដៃ ទើបសមត្ថកិច្ចបានស្នើសុំដកទុកសិន ហើយជនបង្កក៏បានប្រគល់តែកាំភ្លើងទេ តែគ្រាប់កាំភ្លើងមិនប្រគល់ឱ្យនោះទេ។ហើយបានស្រែកគំរាមដាក់សមត្ថកិច្ចថែមទៀតផងដោយអាងខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថ និងមានតួនាទីជានាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ ដោយបានប្រាប់សមត្ថកិច្ចថាខ្លួនបានចេញពីកន្លែងផឹកស៊ីមួយកន្លែងក្នុងគោលបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកើតហេតុតែម្តង។ យ៉ាងណាមិញជនរងគ្រោះក៏មិនចង់មានរឿងវែងឆ្ងាយជាមួយនិងជនបង្កដែរ។ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលីសនោះទេ ដោយជនរងគ្រោះសុំត្រឹមតែអ្នកបង្កសងថ្លៃព្យាបាលនិងថ្លៃសម្រាកនៅមន្ទីរពេទ្យតែប៉ុណ្ណោះដើម្បីបញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍។
សេចក្ដីបំភ្លឺ និងបដិសេធចំពោះបុគ្គលនេះដែលបណ្ដាញសង្គមនិង ហ្វេសប៊ុក មួយចំនួនចុះផ្សាយថាបុគ្គលនេះជាឧត្តមសេនីយ៍ត្រី នៅក្នុងអង្គភាព របស់កងទ័ពជើងគោក911 ថាបុគ្គលម្នាក់នេះគឺជាជនដៃដល់ដែលបានបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានី ភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ និងសេចក្ដីថ្លៃថ្នូររបស់បញ្ជាការដ្ឋាន ទ័ពពិសេស 911ដូចតទៅ។
ចាប់បានជនសង្ស័យដែលចាក់សម្លាប់ក្មេងស្រីអាយុ 18 ឆ្នាំនៅក្រុងតាខ្មៅដែលគេប្រទះឃើញសាកសពកាលពីព្រឹកមិញ។
ចាប់បានជនសង្ស័យដែលចាក់សម្លាប់ក្មេងស្រីអាយុ 18 ឆ្នាំនៅក្រុងតាខ្មៅដែលគេប្រទះឃើញសាកសពកាលពីព្រឹកមិញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាថ្ងៃទី 5 ខែមករាឆ្នាំ 2021 នេះ សមត្ថកិច្ចដែលដឹកនាំនិងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីកចាក់សម្លាប់ក្មេងស្រីអាយុ 18 ឆ្នាំ។ ករណីចាក់ក្មេងស្រីម្នាក់អាយុ 18 ឆ្នាំនេះ គឺកើតឡើងនៅក្នុងបន្ទប់ជួលមួយកន្លែងដែលស្ថិតនៅក្នុងភូមិ ព្រែកហូរកើតសង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ខេត្ត កណ្ដាល។ ហើយនៅពេលនេះដែលសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈជនសង្ស័យនោះប្រើល្បិចមកមើលសាកសពដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនៅនឹងកន្លែងកើតហេតុតែម្តង ប៉ុន្តែមកទល់ពេលនេះជនសង្ស័យនៅមិនទាន់សារភាពនៅឡើយ។
នៅពេលនេះចាប់បានជនសង្ស័យដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ហើយ។
នៅពេលនេះចាប់បានជនសង្ស័យដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ហើយ។ នៅពេលនេះសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយជនសង្ស័យម្នាក់នេះជាអ្នកបើកឡាន។ នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2021នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្តរស់នៅចំណុចផ្ទះជួល ស្ថិត ក្នុងមច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិ អូរតាគាំង 1 សង្កាត់ទួលតែឯកក្រុងបាត់ដំបង។ តាមចម្លើយសារភាពរបស់ឈ្មោះ កែ ចាន់មាន បានឲ្យដឹងថាកាលពីយប់ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 ខ្លួនបានចេញពីផឹកស៊ីហើយបើករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្ដុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយបន្ទាប់មកជនរងគ្រោះបានបើករថយន្តគៀររថយន្តខ្លួននិងបានយកអាវុធខ្លីភ្ជង់ខ្លួនដើម្បីឲ្យអែបកៀនព្រមទាំងប្រើពាក្យសម្ដីជេរប្រមាថមកលើខ្លួនទៀតផងទើបឈ្មោះ រ៉េន មានកំហឹងហើយប្រាប់ខ្លួនឲ្យនៅស្ងៀមចាំមើលធ្វើតាមតែឈ្មោះ រ៉េន ប្រាប់បានហើយ។ ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយឃើញជនរងគ្រោះធ្វើប្រហេសឈ្មោះ រ៉េន ក៏បានដកយកអាវុធខ្លីនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះរួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។ សូមបញ្ជាក់ថាអំពើបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង 12 និង 5 នាទី […]