ឌីជីថលក្នុងវិស័យមហាផ្ទៃ ៖ Cambodia e-arrival មានអ្នកចូលប្រើជាង ៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង ២សែននាក់! បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង ៤សែន ២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤ មក។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង ៤សែននាក់ ក៏មានអ្នកទាញយកកម្មវិធី Cambodia e-arrival ជាង ២សែន ២ម៉ឺននាក់ទៀតដែរ ដោយការទាញយកកម្មវិធីដ៏ទំនើបនេះ មានទាំងតាមប្រព័ន្ធ Android ប្រព័ន្ធ iOS ប្រព័ន្ធ Huawei និងប្រព័ន្ធ Website(វេបសាយ)។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
Month: September 2024
នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី13 ចំនួន5វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ទី1 វត្តគីរីជុំចំការខ្នុរ ទី2 វត្តសិរីមង្គល ទី3 វត្តប្រាសាទារាម (ប្រាសាទត្បែង) ទី4 វត្តគីរីរុក្ខារាម (ថ្មរមៀល) និងវត្តគីរីរុក្ខារាម ធ្លក ដោយប្រារព្ធពិធីរួមនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី13 ចំនួន5វត្ត នៅក្នុងខេត្តបន្ទាយមានជ័យ ទី1 វត្តគីរីជុំចំការខ្នុរ ទី2 វត្តសិរីមង្គល ទី3 វត្តប្រាសាទារាម (ប្រាសាទត្បែង) ទី4 វត្តគីរីរុក្ខារាម (ថ្មរមៀល) និងវត្តគីរីរុក្ខារាម ធ្លក ដោយប្រារព្ធពិធីរួមនៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ #dolynews
នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងបានសំណេះសំណាលផងដែរជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ស្ថិតនៅទីតាំងចំណត(ជ្ជ្រោយចង្វារ។
នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងបានសំណេះសំណាលផងដែរជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ស្ថិតនៅទីតាំងចំណត(ជ្ជ្រោយចង្វារ។ #dolynews
នារសៀលថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស (9ខែ) ឆ្នាំ2024 និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបង។
នារសៀលថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស (9ខែ) ឆ្នាំ2024 និងលើកទិសដៅការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបង។ #dolynews
ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!
ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ! ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អំពាវតាមស្មារតីណែនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងទៅ ដោយ ទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។ កាន់តែជាពិសេសជាងនេះ រថយន្តដឹកទំនិញធំៗ បើអាចទេ គប្បីសម្រាកមួយរយៈពេលនេះសិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង។ អ្នកនាំពាក្យរងរូបនេះ បានបន្តលើកទឹកចិត្តដល់អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ និងប្រជាការពារ រួមគ្នាបង្កលក្ខណៈទាំងការងារចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីបញ្ចៀសការកកស្ទះដោយកន្លែង នៅតាមដងផ្លូវមានផ្សារ មានចរាចរណ៍មមាញឹក គួរដាក់ខ្សែ ឬសាជី ឬកងកម្លាំងចម្រុះនៅកណ្ដាលទ្រូងផ្លូវ ដើម្បីបែងចែកទិសចរាចរណ៍។ លើសពីនេះ អ្នកបើកបរពុំគួរបញ្ជ្រៀត ឈ្មុល រុលទៅមុខ ដោយបំពានគន្លងផ្លូវនោះឡើយ។ ទន្ទឹមនេះលោកក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា តាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ […]
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី29 រហូតដល់ថ្ងៃទី1 ខែតុលា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 30% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី20% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី15%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី29 រហូតដល់ថ្ងៃទី1 ខែតុលា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី 30% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី20% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី15%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) ជាមួយនិងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
នាព្រឹកថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024នេះ បងប្អូនពលរដ្ឋ កម្មករ-និយោជិតយ៉ាងច្រើនកុះករ បានមកទទួលយកសេវារថយន្តក្រុងសាធារណះដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ជិះធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដោយមានរយះពេល6ថ្ងៃគិតចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី4 ខែតុលា ឆ្នាំ2024៕
នាព្រឹកថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024នេះ បងប្អូនពលរដ្ឋ កម្មករ-និយោជិតយ៉ាងច្រើនកុះករ បានមកទទួលយកសេវារថយន្តក្រុងសាធារណះដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ជិះធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ដោយមានរយះពេល6ថ្ងៃគិតចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី4 ខែតុលា ឆ្នាំ2024៕ #dolynews
នារសៀលថ្ងៃទី28 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី12 នៅវត្តវាំងចាស់ ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នារសៀលថ្ងៃទី28 ខែកញ្ញា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្តបុណ្យកាន់បិណ្ឌវេនទី12 នៅវត្តវាំងចាស់ ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ #dolynews