ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូមួយកន្លែងបើកលេងយ៉ាងរលូន មិនញញើតសមត្ថកិច្ចសោះ

ទីតាំងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍អនឡាញ និងឆ្នោតឡូតូមួយកន្លែងបើកលេងយ៉ាងរលូន មិនញញើតសមត្ថកិច្ចសោះ (កណ្តាល): នៅថ្ងៃទី31 ខែសីហា ឆ្នាំ2022នេះ មានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍ អនឡាញនិងឆ្នោតឡូតូ មួយកន្លែង ស្ថិតនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ហើយបានបើកទទួលភ្ញៀវញៀនល្បែងសុីសងខុសច្បាប់ជារៀងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ដោយបាំងទ្វាមួយចំហៀង មិនទាន់មានការរបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ មួយនេះខាំងណាស់ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។   ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ តាមទូរទស្សន៍អនឡាញនិងឆ្នោតឡូតូ» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់ លោក ខុនសេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោក មាន សំណាង អធិការនៃអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងមាន់ជល់ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ […]

ព័ត៌មានជាតិ

ទីក្រុងវៀងចន្ទន៍ ថ្ងៃអង្គារ ទី 30 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ។

ទីក្រុងវៀងចន្ទន៍ ថ្ងៃអង្គារ ទី 30 ខែសីហា ឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ។

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន 248 គ្រួសារ ទទួលបាននូវវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុពីលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល។

ប្រជាពលរដ្ឋចំនួន 248 គ្រួសារ ទទួលបាននូវវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុពីលោក ខុន សិរីរដ្ឋា អភិបាលស្រុកអង្គស្នួល។ កណ្តាលល ថ្ងៃទី29 ខែសីហា ឆ្នាំ2022នេះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញដឹកនាំ លោក លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការ និងអាជ្ញាធរឃុំម្កាក់ ចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅតាមគេហដ្ឋាន សរុបចំនួន 248 គ្រួសារ ស្ថិតនៅក្នុង ភូមិបឹងថ្នល់ ភូមិចំការចិន និងភូមិចុងបឹង នៃឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ នាឱកាសនេះ លោកអភិបាលស្រុក អង្គស្នួល បាននាំយកនូវការសាកសួរសុខទុក្ខរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនដល់ប្រជាពលរដ្ឋ ទាំង 248 គ្រួសារ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំង3ភូមិដែលបានចូលរួមសហការក្នុងការចុះបញ្ជីលក្ខណៈជាប្រព័ន្ធដែលជាគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ។ លោកអភិបាលស្រុកបានថ្លែងបន្តទៀតថាការចុះបញ្ជីដីធ្លី គឺជាផ្នែកដ៏មានសារៈសំខាន់មួយក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី […]

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ប្រកាស ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឲ្យជនបរទេស អន្តោប្រវេសន្ត នៅកម្ពុជា និងជូនដំណឹងដល់ស្ថាប័នរដ្ឋបាលថ្នាល់ក្រោមជាតិ និងវិស័យឯកជន ទទួលស្គាល់ប័ណ្ណស្នាក់នៅ ព្រមទាំងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ប្រកាស ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឲ្យជនបរទេស អន្តោប្រវេសន្ត នៅកម្ពុជា និងជូនដំណឹងដល់ស្ថាប័នរដ្ឋបាលថ្នាល់ក្រោមជាតិ និងវិស័យឯកជន ទទួលស្គាល់ប័ណ្ណស្នាក់នៅ ព្រមទាំងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 3 រហូតដល់ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2022 នេះ កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប ICTZ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ វៀតណាម ដែលធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះ។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 3 រហូតដល់ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2022 នេះ កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាប ICTZ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ វៀតណាម ដែលធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2022នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2022នេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ វិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ លោកជំទាវ អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូនិងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។លោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាននិងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។ […]

ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ។

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ។ តាកែវ នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2022 នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតនៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយនិងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ ។ នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងរការរង នាយការិយាល័យមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធជុំវិញខេត្តផងដែរ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2022 នេះ កូនប្រុសបងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា…

នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2022 នេះ កូនប្រុសបងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា… ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ខ្ញុំបានប្រគល់ភារកិច្ចអោយក្រុមការងាររបស់ខ្ញុំ ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅជូនដល់បងប្អូនដែលមានបំណងចង់បានសៀវភៅនេះទៅអាន។ ដើម្បីទទួលបានសៀវភៅដោយឥតគិតថ្លៃ សូមបងប្អូនទំនាក់ទំនងទៅក្រុមការងាររបស់ខ្ញុំតាមរយៈ៖   • ទូរស័ព្ទលេខ010 400 136 និង085 522 140 • ឬ តាមហ្វេសប៊ុក ផេក Hun Manet – C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/) សូមអរគុណ។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា 2ថ្ងៃ តួនាទី3 កម្មវិធី4 ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ។ 

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា 2ថ្ងៃ តួនាទី3 កម្មវិធី4 ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានបន្តថាហេតុអ្វីបានជាចាំបាច់ចុះតាមបណ្តាខេត្តទាំងសៅរ៍ អាទិត្យបែបនេះ? ការចុះមកដល់មូលដ្ឋានដោយផ្ទាល់បានផ្តល់ឱកាសដល់ខ្ញុំ និងក្រុមការងារបានជួបផ្ទាល់ ចែករំលែកព័ត៌មាន រៀនសូត្រពីរបៀបរបបការងារទៅវិញទៅមក ហើយមានឱកាសសិក្សាឈ្វេងយល់ពីស្ថានភាពភូមិសាស្ត្រ និងក៏ដូចជាស្តាប់រាល់នូវបញ្ហាប្រឈមនានា ដោយផ្ទាល់ពីអ្នកអនុវត្តការងារនៅមូលដ្ឋានជាក់ស្តែង។ ការទទួលបានព័ត៌មានដោយផ្ទាល់នេះ អនុញាតិឲ្យយើងទទួលបានព័ត៌មានដែលជាក់ស្តែងដើម្បីនាំយកស្ថានភាពទាំងនោះបន្តរាយការណ៍ជូនថ្នាក់ដឹកនាំ ហើយដែលនឹងឈានដល់ការស្វែងរកដំណោះស្រាយដែលចាំបាច់ឲ្យចំណុច ស្របតាមតម្រូវការជាក់ស្តែង និងទាន់ពេលវេលា។ ជាចុងក្រោយឯកឧត្តមមានប្រសាសន៍ថាការឆ្លៀតឱកាសទាំងអស់នេះគ្មានអ្វីក្រៅពីការខ្វល់ខ្វាយដោះស្រាយបញ្ហានានា ដើម្បីជាតិ និងប្រជាជន។