ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី31 ខែមីនា ឆ្នាំ2022នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម NGUYEN HUY TANG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយវរសេនីយ៍ឯក NGYUEN THANH CHINH អនុព័ន្ធយោធាវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
Month: March 2022
សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍។
សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍។ នៅព្រឹកថ្ងៃទី31 ខែមីនា ឆ្នាំ2022នេះ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជាអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការអតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូនដែលមានប្រាក់បៀវត្សន៍តិចជាង1លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហេីយនោះ៕
នៅព្រឹកថ្ងៃទី 31 ខែមីនា ឆ្នាំ 2022 នេះ ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ។
នៅព្រឹកថ្ងៃទី 31 ខែមីនា ឆ្នាំ 2022 នេះ ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ។ នៅពេលមានសង្គ្រាមទើបដឹងថាសន្តិភាពមានតម្លៃ ចំណែកកម្ពុជាដឹងអំពីតម្លៃសន្តិភាពយូរមកហើយ មកទល់ម៉ោងនេះប្រទេសកម្ពុជាបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែងស្របពេលដែលប្រទេសមួយចំនួនកំពុងតែជួបសង្គ្រាម ជាងនេះទៅទៀតសមិទ្ធផលស្ពានអាកាសនិងផ្លូវក្រោមដីនៅរាជធានីភ្នំពេញ បានប្រើនយោបាយ យកក្រុងចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្លឹកត្នោត ដោយបានថវិកាមកពីការអភិវឌ្ឍន៍កោះពេជ្រ ក៏ដូចជាតំបន់នានាផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម កម្ពុជា និងសមាជិក សមាជិកា នៅថ្ងៃទី 30-31 ខែមីនា ឆ្នាំ2022នេះ បានរៀបចំវេទិកាធុរកិច្ច ឡាងឆាង-មេគង្គ លើកទី3 ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម កម្ពុជា និងសមាជិក សមាជិកា នៅថ្ងៃទី 30-31 ខែមីនា ឆ្នាំ2022នេះ បានរៀបចំវេទិកាធុរកិច្ច ឡាងឆាង-មេគង្គ លើកទី3 ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ។ វេទិកាធុរកិច្ចនេះរៀបចំឡើង ដើម្បីចែករំលែកពី នវានុវត្ត ឧត្តមានុវត្ត បញ្ហាប្រឈម និងឱកាសក្នុងវិស័យ កសិឧស្សាកសិកម្ម និងការកែច្នៃម្ហូបអាហារ នៅកម្ពុជា និងពិភាក្សាអំពីកិច្ចសហការ និងផែនការវិនិយោគ ជាមួយវិនិយោគិនផ្សេងៗពីប្រទេសឡាងឆាង-មេគង្គ ដែលរួមមាន ប្រទេស កម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម៕
ខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ទី 30 ខែមីនា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ សមិទ្ធផលនានា នៅកងពលតូចអន្តរាគមន៍លេខ14។
ខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ទី 30 ខែមីនា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ សមិទ្ធផលនានា នៅកងពលតូចអន្តរាគមន៍លេខ14។
នៅព្រឹកថ្ងៃទី 30 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា
នៅព្រឹកថ្ងៃទី 30 ខែមីនា ឆ្នាំ 2022 នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី 5 ឆ្នាំ 2022 នេះ ការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនចំនួម 3រូប ចេញពីបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី 5 ឆ្នាំ 2022 នេះ ការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនចំនួម 3រូប ចេញពីបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។