សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍។
នៅព្រឹកថ្ងៃទី31 ខែមីនា ឆ្នាំ2022នេះ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជាអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការអតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូនដែលមានប្រាក់បៀវត្សន៍តិចជាង1លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហេីយនោះ៕