ព័ត៌មានជាតិ

បងប្អូនគួរប្រុងប្រយ័ត្ន នេះគឺជាអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ19 ហើយស្លាប់ទី4 ក្នុងចំណោមអ្នកជំងឺកម្រិតធ្ងន់សរុបចំនួន 141 នាក់នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង ។

បងប្អូនគួរប្រុងប្រយ័ត្ន នេះគឺជាអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ19 ហើយស្លាប់ទី4 ក្នុងចំណោមអ្នកជំងឺកម្រិតធ្ងន់សរុបចំនួន 141 នាក់នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង ។ រហូតមកដល់ ថ្ងៃទី31 ខែកក្កដា ឆ្នាំ2021 អ្នកជំងឺកូវីដ គឺឆ្លងតាមតំណក់តូចៗនៃផ្លូវដង្ហេីម ដែលមានមេរោគបំប្លែងរូបជាយថាហេតុ ទៅជាមេរោគបំប្លែងថ្មីៗ ហេីយបចុប្បន្នជំងឺនេះមាន4ប្រភេទធំៗ គឺ ( អង់គ្លេសអាល់ហ្វា ) ( អាហ្រ្វិកខាងត្បូងបេតា ) ( ប្រេហ្សីលហ្គាម៉ា ) និង ( ឥណ្ឌាដែលតា )។ ក្នុងចំណោមប្រភេទមេរោគបំប្លែងថ្មីទាំង4 នេះ គឺប្រភេទ ( ដែលតា ) ( B.1.617.2 ) ឆ្លងខ្លាំង ( ច្រេីនជាង60ទៅ70ដងជាងប្រភេទមេរោគដើម ) កម្រិតធ្ងន់ធ្ងរច្រេីន ស្លាប់ច្រេីន ។ប្រភព:មន្ទីរពេទ្យខេត្តកោះកុង។

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ19 នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។

អាជ្ញាធរខេត្តបាត់ដំបង សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ19 នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់1លានដូស បន្ថែមទៀត និងឧបករណ៍តេស្តរហ័ស30ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ។

វ៉ាក់សាំងស៊ីណូវ៉ាក់1លានដូស បន្ថែមទៀត និងឧបករណ៍តេស្តរហ័ស30ម៉ឺន ជំនួយរបស់មិត្តចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ។ វ៉ាក់សាំងកូវីដ19 របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ប្រទេសចិនចំនួន 1លានដូស បន្ថែមទៀត និងឧបករណ៍តេស្តរហ័សចំនួន 30ម៉ឺន ដែលជាជំនួយរបស់មិត្តចិន ត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី31ខែកក្កដា ឆ្នាំ2021នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកឯឧបករណ៍តេស្តរហ័សចំនួន 30ម៉ឺន ដែលដឹកមកជាមួយវ៉ាក់សាំងនេះ គឺជាជំនួយរបស់មិត្តចិន។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19នេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា 18លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា 17លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ 20លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី 18ឆ្នាំឡើង ដែលមានចំនួនប្រមាណ 10លាននាក់។ កម្ពុជា […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 658 នាក់ នឹងមានអ្នកជាសះស្បើយចំនួន 798 នាក់ ហើយមានអ្នកស្លាប់ថ្មីចំនួន 22 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 658 នាក់ នឹងមានអ្នកជាសះស្បើយចំនួន 798 នាក់ ហើយមានអ្នកស្លាប់ថ្មីចំនួន 22 នាក់ផងដែរ។

ព័ត៌មានជាតិ

បងប្អូននៅថៃអាចពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-19 តាមរយៈ https://t.me/consultcovidinthailand

បងប្អូននៅថៃអាចពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-19 តាមរយៈ https://t.me/consultcovidinthailand បងប្អូនដែលទីទាលក់ខ្លាំងអាចទាក់ទងទៅក្រុមការងារស្ម័គ្រចិត្ត តាមរយៈ https://t.me/helpkhmerinthailand   សូមបងប្អូនរក្សាស្មារតីឲ្យបានរឹងម៉ាំទោះជាមាន ឬសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-19 ក៏ដោយ។ សូមបងប្អូនព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់។   សូមបងប្អូនពាក់ម៉ាសជានិច្ច និងឧស្សាហ៍លាងដៃ។ ពេលទៅទិញម្ហូបអាហារតាមដងផ្លូវ ឬផ្សារគឺត្រូវបង្កើនការប្រុងប្រយ័ត្ន។   (ប្រភព៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមទូរស័ព្ទដៃ និងការដឹកជញ្ជូនលតាបត្រ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ។

ផ្សារចំនួន 3 ត្រូវបានបិទស្ថិតក្នុងខេត្ត សៀមរាប

ផ្សារចំនួន 3 ត្រូវបានបិទស្ថិតក្នុងខេត្ត សៀមរាប 1- ផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី2 ឃុំកំពង់ក្តី ស្រុកជីក្រែង 2- ផ្សារពោធិ៍បន្ទាយជ័យ ស្ថិតនៅក្នុងភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាប ។ 3- ផ្សារដំដែក ស្ថិតនៅភូមិដំដកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ19 ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល 2 (ពីរ)សប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី9 ខែសីហា ឆ្នាំ2021នេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ19 នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ព័ត៌មានជាតិ

មនុស្សចំនួន 276 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ហើយក៏មានករណីជាសះស្បើយចំនួន 206 នាក់ផងដែរ។

មនុស្សចំនួន 276 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ហើយក៏មានករណីជាសះស្បើយចំនួន 206 នាក់ផងដែរ។

ព័ត៌មានជាតិ

មនុស្សចំនួន 21 នាក់ បន្តរកឃើញវិជ្ជមានគូវិដ 19ថ្មី នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយក៏មានករណីស្លាប់ថ្មីចំនួន2នាក់ផងដែរ។

មនុស្សចំនួន 21 នាក់ បន្តរកឃើញវិជ្ជមានគូវិដ 19ថ្មី នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយក៏មានករណីស្លាប់ថ្មីចំនួន2នាក់ផងដែរ។

ព័ត៌មានជាតិ

មនុស្សចំនួន 55 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ចាម ហើយក៏មានករណីជាសះស្បើយចំនួន 71 នាក់ផងដែរ។

មនុស្សចំនួន 55 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ចាម ហើយក៏មានករណីជាសះស្បើយចំនួន 71 នាក់ផងដែរ។