ផ្សារចំនួន 3 ត្រូវបានបិទស្ថិតក្នុងខេត្ត សៀមរាប
1- ផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី2 ឃុំកំពង់ក្តី ស្រុកជីក្រែង
2- ផ្សារពោធិ៍បន្ទាយជ័យ ស្ថិតនៅក្នុងភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាប ។
3- ផ្សារដំដែក ស្ថិតនៅភូមិដំដកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ19 ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល 2 (ពីរ)សប្តាហ៍បន្តទៀត រហូតដល់ថ្ងៃទី9 ខែសីហា ឆ្នាំ2021នេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ19 នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។