សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ សាលានគរបាលជាតិភូមិភាគ៣ ។ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2023 នេះ លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីដំណើរការបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី១៧ លើកទី១ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលវិញ្ញាបនបត្រពីសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ មានចំនួន១៨៣នាក់។ នគរបាលទាំងនេះ បានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ និងខេត្តតាកែវ។ សមិទ្ធផលសម្ពោធនាថ្ងៃនេះវិញ រួមមានឡដុតសំរាមឧត្ថម្ភដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន, ផ្លូវបេតុងប្រវែង ២ ២១០ម៉ែត្រ ប្រព័ន្ធដំដោះទឹកប្រវែង ៥០០ម៉ែត្រ ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ, អគារស្នាក់នៅ១ខ្នងកំពស់២ជាន់ ទំហំ៤៥ម៉ែត្រគុណ១៣,៥ម៉ែត្រ និងគ្រឿងបរិក្ខាឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តព្រះសីហនុ, អគារសិក្សា១ខ្នង កំពស់២ជាន់ ទំហំ៤៥គុណ១៣,៥ម៉ែត្រ និងគ្រឿងបរិក្ខា ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពត និងអភិបាលខេត្តតាកែវ និងលោកជំទាវ។ លោកឧត្តមសេនីយ៍ទោ […]
Month: June 2023
នៅមុននេះបន្តិចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។
នៅមុននេះបន្តិចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។ #dolynews
នាព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់ ជាបន្តទៀត នៅស្រុកអង្គស្នួល
នាព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត2ម៉ឺននាក់ ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ18,255នាក់ មកពីរោងចក្រសហគ្រាសចំនួន11 ក្នុងស្រុកអង្គស្នួល ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ19 នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ19 គ្រប់ៗគ្នា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ដើម្បីពិនិត្យ មើល វឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានាជាបន្តទៀត។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន […]
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋ ២៥គ្រួសារ នៅខេត្តព្រៃវែង
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋ ២៥គ្រួសារ នៅខេត្តព្រៃវែង ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២៥គ្រួសារ នៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនដល់ពលរដ្ឋទាំង ២៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ […]
អបអរសាទរខួបទី72 នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2023នេះ ជាខួបទី72ឆ្នាំ ថ្ងៃកំណើតបក្ស (28មិថុនា 1951-28មិថុនា 2023)។
អបអរសាទរខួបទី72 នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2023នេះ ជាខួបទី72ឆ្នាំ ថ្ងៃកំណើតបក្ស (28មិថុនា 1951-28មិថុនា 2023)។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត៕ #dolynews
ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី28 ខែមិថុនា ឆ្នាំ2023នេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន500នាក់ រួមជាមួយអាវុធ200ដើម បានមកដល់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។
ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, នៅព្រឹកថ្ងៃទី28 ខែមិថុនា ឆ្នាំ2023នេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន500នាក់ រួមជាមួយអាវុធ200ដើម បានមកដល់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាមហើយ ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។ #dolynews
នៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2023 នេះ ក្រោយទទួលបានបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បានដឹកនាំកម្លាំងធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីអនុវត្តបទបញ្ជារ ក្នុងការបាញ់កម្ទេចយន្តហោះដ្រូនទាំងឡាយណា ដែលបានហោះរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា។
នៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2023 នេះ ក្រោយទទួលបានបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បានដឹកនាំកម្លាំងធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីអនុវត្តបទបញ្ជារ ក្នុងការបាញ់កម្ទេចយន្តហោះដ្រូនទាំងឡាយណា ដែលបានហោះរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា។ #dolynews
សម្ដេចវិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់រង្វាន់ជ័យលាភីសម្រាប់កីឡាករនិងគ្រូបង្វឹក។
សម្ដេចវិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់រង្វាន់ជ័យលាភីសម្រាប់កីឡាករនិងគ្រូបង្វឹក។ នៅព្រឹកថ្ងៃទី27 ខែមិថុនា ឆ្នាំ2023នេះ គណៈកម្មាធិការជាតិ CAMSOC /CAMAPGOC ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារ និងប្រគល់ប្រាក់រង្វាន់ជយលាភី ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ នៃកីឡាស៊ីហ្គេម លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ដែលទឹកប្រាក់សរុបចំនួន 27,303,600,000រៀល ឬប្រមាណ 6,659,414ដុល្លារអាមេរិក ។ #dolynews
ឯកឧត្តម ស សុខា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ពីប្រទេសហ្វីលីពីន
ឯកឧត្តម ស សុខា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ពីប្រទេសហ្វីលីពីន ហ្វីលីពីន ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ដ្រ ពីសាកលវិទ្យាល័យ UE (University of the East) នៃប្រទេសហ្វីលីពីន។ ដែលពិធីប្រគល់-ទទួលសញ្ញាបត្រនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ UE (University of the East) ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត ជូនឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើកដំបូងហើយចាប់ពីឆ្នាំ២០១៩។ ប្រភពដដែលបន្តថា ក្នុងឋានៈជារដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានសម្រេចនូវស្នាដៃ និងសមិទ្ធផលជាច្រើនសម្រាប់ប្រទេសកម្ពុជា។ […]