ព័ត៌មានជាតិ

នៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ TEO LAY CHENG ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

នៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ TEO LAY CHENG ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មានជាតិ

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ 

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រ ទាំងសម្ភារ: បច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា ។ ជាក់ស្តែង, ថ្មីៗនេះ រដ្ឋាភិបាល ជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខា- ភិបាល និងទឹកស្អាត ជាដើម ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ “ផែនការផ្តល់ឥណទាន សម្បទាន (ដំណាក់កាលទី […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 22នាក់ និងករណីជាសះស្បើយចំនួន 19 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 5 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 22នាក់ និងករណីជាសះស្បើយចំនួន 19 នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 5 នាក់ផងដែរ។

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សាលារាជធានីចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក តាមគន្លងប្រក្រតីភាពថ្មី៕

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សាលារាជធានីចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក តាមគន្លងប្រក្រតីភាពថ្មី។

ព័ត៌មានជាតិ

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក។ នៅថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់យកដីនៅតំបន់ជុំវិញបឹងទន្លេសាប(តំបន់ 3 ) ។   ក្នុងឱកាសនោះឯកឧត្តម ជំរុញដល់អាជ្ញាធរគ្រប់អង្គភាពចូលរួមជាធ្លុងមួយទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹកនិងរៀបចំសិក្សាដកហូតបន្ទាន់លើដីដែលកាន់កាប់ខុសច្បាប់មកជាសម្បត្តិរដ្ឋវិញគ្រប់ដីទាំងអស់ដែលត្រូវកាន់កាប់ត្រូវពិនិត្យឲ្យបានច្បាស់លាស់មិនត្រូវអោយជនឆ្លៀតឱកាសលួចទាញប្រយោជន៍ធ្វើជាកម្មសិទ្ធិដោយមានខ្នងបង្អែកជាអ្នកមានអំណាចឬមន្ត្រីជំនាញរូបណាមួយផ្សំគំនិតនោះឡើយ។   ទន្ទឹមនោះដីវិនិយោគសេដ្ឋកិច្ចឆ្នាំ 25 ឆ្នាំ ត្រូវមានឯកសារជាលាយលក្ខណ៍អក្សរច្បាស់លាស់ និងរៀបចំលិខិតបញ្ជាក់កិច្ចសន្យាបន្ទាន់ចំពោះដីដែលមានឯកសារមិនត្រឹមត្រូវតាមគោលការណ៍រដ្ឋបាលដើម្បីដកហូតយកមកជាសម្បត្តិរដ្ឋវិញហើយរាជរដ្ឋាភិបាលក៏មិនអនុញ្ញាតឲ្យមានសកម្មភាពទទ្រានដីព្រៃបន្ថែមឡើយ ជាពិសេសក៏មិនអាចកាត់ដីរបស់រដ្ឋឲ្យជនខិលខូច។ ប៉ុន្តែនិងដកហូតដោយឥតលក្ខខណ្ឌមកជាដីរបស់រដ្ឋវិញឲ្យខានតែបាន ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងតំបន់ក្នុងខេត្តកំពង់ធំ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើឱ្យព្រះរាជអាជ្ញានិងតុលាការខេត្តកំពង់ធំ ពន្លឿននីតិវិធីនិងឈានទៅដល់ការកាត់ក្ដីលើសំណុំរឿងដីព្រៃលិចទឹកឲ្យបានឆាប់ដែលអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លីខាងមុខរបស់រដ្ឋបាលខេត្តកំពង់ធំ។   បញ្ជាក់ថានៅខេត្តកំពង់ធំ មានករណីកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹកនិងកាន់កាប់ដីខុសច្បាប់មានចំនួន 40 ករណី លើផ្ទៃដីចំនួន 3,566,561 ហិចតា ចាប់ពីឆ្នាំ 2019 រហូតដល់ឆ្នាំ 2021 ស្ថិតក្នុងស្រុកចំនួន 4 ក្រុងស្ទឹងសែនមាន3ករណី ស្រុកបារាយណ៍ មានចំនួន2ករណី ស្រុកស្ទោងមាន 6 […]

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។

គិតត្រឹមថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ – លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,88% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ – លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,71% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ – លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 104,38% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ – លើកុមារអាយុ 5ឆ្នាំ មាន 87,21% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ – លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 88,36%៕

ព័ត៌មានជាតិ

នៅថ្ងៃសុក្រ ទី3 ខែធ្នូ ឆ្នាំ2021 ខាងមុខនេះ កម្ពុជានឹងប្រគល់អំណោយ ជាវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន50ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន2គ្រឿង ដល់ប្រទេសឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ19 និងជាទឹកចិត្តដ៏ប្រពៃរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាជួយគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។ 

នៅថ្ងៃសុក្រ ទី3 ខែធ្នូ ឆ្នាំ2021 ខាងមុខនេះ កម្ពុជានឹងប្រគល់អំណោយ ជាវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន50ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន2គ្រឿង ដល់ប្រទេសឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ19 និងជាទឹកចិត្តដ៏ប្រពៃរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាជួយគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ ឱ វណ្ណឌីន ប្រធានគ.វ.ក-19 តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងប្រគល់ជូនភាគីឡាវដោយផ្ទាល់ នៅព្រំប្រទល់កម្ពុជា-ឡាវ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។

ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង: ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2021នេះដូចតទៅ!

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង: ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2021នេះដូចតទៅ!

ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន10 នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ48ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។ 

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន10 នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបម្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ48ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។ ប្រទេសទាំង10នោះរួមមាន (1)Botswana (2) Eswatina (3)Lesotho (4)Mozambique (5)Namibia (6)South Africa (7)Zimbabwe (8)Malawi (9)Angola និង (10)Zambia ៕

ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានផ្ញើលិខិត ចូលរួមរំលែកទុក្ខចំពោះការយាងចូលព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2021 វេលាម៉ោង 9:40នាទីព្រឹក នៅប្រទេសបារាំងដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ 77ព្រះវង្សា។

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានផ្ញើលិខិត ចូលរួមរំលែកទុក្ខចំពោះការយាងចូលព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2021 វេលាម៉ោង 9:40នាទីព្រឹក នៅប្រទេសបារាំងដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ 77ព្រះវង្សា។