ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរលទ្ធផលការងារអន្តោប្រវេសន៍ ដើមនីតិកាលថ្មី និងផ្ដល់គោលការណ៍ណែនាំឱ្យយកចិត្តទុកដាក់កិច្ចការអាទិភាពមួយចំនួន! យ៉ាងហោចណាស់មានលទ្ធផលការងារអន្តោប្រវេសន៍ លេចធ្លោ ចំនួន ៣ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញការចាប់អារម្មណ៍ និងថ្លែងសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់មន្រ្តីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផលការងារទីមួយ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ(២០២៤-២០២៨)។ លទ្ធផលលេចធ្លោទីបី ត្រូវបានប្រមុខក្រសួងមហាផ្ទៃ កត់សម្គាល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេតនិងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ […]
Month: October 2024
កុំឱ្យខកជើងនិងសង្ស័យច្រើន! ខាងក្រោមនេះ ជាសេវាមាននៅច្រកចេញចូលតែមួយនៃ ឃុំ- សង្កាត់ របស់អ្នក!
កុំឱ្យខកជើងនិងសង្ស័យច្រើន! ខាងក្រោមនេះ ជាសេវាមាននៅច្រកចេញចូលតែមួយនៃ ឃុំ- សង្កាត់ របស់អ្នក! យោងតាមប្រការ១២ នៃប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងឃុំ សង្កាត់ ត្រូវរៀបចំឱ្យមានយន្តការនៃការផ្តល់សេវារដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមលក្ខណៈជាច្រកចេញចូលតែមួយដើម្បីបម្រើប្រជាពលរដ្ឋនិងធុរជនឱ្យទាន់ពេលវេលា។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈមកដល់បច្ចុប្បន្ន ឃុំ-សង្កាត់ទូទាំងប្រទេស ទាំង១៦៥២ បាននឹងកំពុងដាក់ដំណើរការ យន្តការច្រកចេញចូលតែមួយនេះយ៉ាងសកម្មបំផុត។ ខាងក្រោមនេះ គឺជាបណ្ដុំសេវាដែលមាននៅច្រកចេញចូលតែមួយ ឃុំ- សង្កាត់របស់លោកអ្នក៖ ១.ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើតឬបញ្ជាក់ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍( ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍( ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព(ក្នុងរយៈពេល១៥ថ្ងៃ) សំបុត្រមរណភាព (ក្នុងរយៈពេល១៥ថ្ងៃហួសក្នុងឆ្នាំ) និងសេចក្តីចម្លងមរណភាព។ ២.ការចេញលិខិតបញ្ជាក់ មានសេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ជីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប […]
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរួមគ្នាបរិច្ចាគថវិកា ចំនួន ១.២១៣,៨៤ដុល្លារ (មួយពាន់ពីររយដប់បីដុល្លារ និងប៉ែតសិបបួនសេន) ឧបត្ថម្ភដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរួមគ្នាបរិច្ចាគថវិកា ចំនួន ១.២១៣,៨៤ដុល្លារ (មួយពាន់ពីររយដប់បីដុល្លារ និងប៉ែតសិបបួនសេន) ឧបត្ថម្ភដល់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។ #dolynews
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP, UNFPA, UNOPS UNICEF UNWOMAN WFP) ដឹកនាំដោយ ឯកឧត្តម Muhammad Abdul Muhith ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយ គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP, UNFPA, UNOPS UNICEF UNWOMAN WFP) ដឹកនាំដោយ ឯកឧត្តម Muhammad Abdul Muhith ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី31 តុលា ដល់ថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2024នេះ បានឲ្យដឹងថាតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 35% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី25% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី31 តុលា ដល់ថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2024នេះ បានឲ្យដឹងថាតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 35% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី25% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី21 ឈ្មោះកង្រីបានវិវត្តទៅជាព្យុះសង្ឃរា និងនៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
នារសៀលថ្ងៃទី30 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបូជាសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
នារសៀលថ្ងៃទី30 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបូជាសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។ #dolynews
ឃាត់ខ្លួនមនុស្ស ប្រុស-ស្រី ជាង100នាក់ នៅក្នុងក្លឹបកំសាន្ត យីហោ ស្តាស៊ីធី (Star City )
ឃាត់ខ្លួនមនុស្ស ប្រុស-ស្រី ជាង100នាក់ នៅក្នុងក្លឹបកំសាន្ត យីហោ ស្តាស៊ីធី (Star City ) ខេត្តបន្ទាយមានជ័យ នគរបាលក្រុងប៉ោយប៉ែត បានអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្ត យីហោ ស្តាស៊ីធី ( Star City ) ។ យ៉ាងណាមិញប្រតិត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនបាន ខ្មែរ និង ជនបរទេស ប្រមាណ100នាក់ ក្នុងនោះ មានភ្ញៀវ និង អ្នកបម្រើនៅក្នុងក្លិបកម្សាន្តស្តាស៊ីធី កាលពីព្រឹកថ្ងៃទី30 តុលា ឆ្នាំ2024នេះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូនផងដែរថាក្រោយពីឃាត់ខ្លួន លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោស្តាស៊ីធីក្រុងប៉ោយប៉ែត គឺដឹកបញ្ជូនដោយរថយន្ត16កៅអី របស់សាលាក្រុង យកទៅដាក់នៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ891 និងរង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីធ្វើតេស្តរកសារធាតុញៀន […]
ករណីក្មេងទំនើងចេះតែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន!
ករណីក្មេងទំនើងចេះតែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន! រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។ លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ […]