នារសៀលថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមរៀបចំការិយាល័យផ្តល់លិខិតឆ្លងដែន សាខាខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅហេរីថេក វ៉ក ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ #dolynews
Month: November 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង! ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងធំធេង និងជាការរំលឹកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន វីរយុទ្ធនារីជារៀមច្បង នៃនគរបាលជាតិគ្រប់សម័យកាល។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវីរភាពរបស់ចាស់ទុំ និងរៀមច្បងនគរបាលជាតិទាំងអស់ថា ជាមរតកនៃគំរូវីរភាព និងស្នាដៃ បទពិសោធយ៉ាងសម្បូរបែបសម្រាប់កងកម្លាំងនគរបាលជាតិរបស់យើង នាពេលបច្ចុប្បន្ន ប្រើប្រាស់ជាវិធានការដ៏ស័ក្ដិសិទ្ធិដើម្បីបំពេញប្រតិបត្តិការ ប្រកបដោយជោគជ័យក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវបេសកកម្មនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការរៀបចំរម្លឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាពេលខាងមុខនេះ ក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាថែរក្សានូវមរតករៀមច្បងកងកម្លាំងនគរបាលជាតិ បង្ហាញពីការឯកភាពជាធ្លុងមួយក្នុងការបំពេញភារកិច្ចសំខាន់ៗ និងបង្ហាញពីសមិទ្ធផលនានា ដែលផ្តើមចេញពីការតស៊ូ លះបង់ ពុះពារការលំបាកគ្រប់បែបយ៉ាងរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុ សន្តិសុខជាតិមាតុភូមិ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ពលរដ្ឋទូទាំងប្រទេស […]
ឯកឧត្តម សិទ្ធិ ឡោះ ដឹកនាំកម្លាំងការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធផលនានា
ឯកឧត្តម សិទ្ធិ ឡោះ ដឹកនាំកម្លាំងការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធផលនានា បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ចុះការពារ សន្តិសុខ សុវត្ថិភាព ក្នុងពិធីសម្ភោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ។ លោកឧត្តសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរចរក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃនព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តបន្ទាយមានជ័យ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ជាច្រើនរូប។ តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ […]
ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង
ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ៦៥.១៦០.០០០(ហុកសិបប្រាំលាន មួយសែនប្រាំមួយម៉ឺនរៀល) សម្រាប់ជូនដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នប្អូនៗក្មួយៗសិស្សថ្នាក់ទី១២ ទាំង ៣២វិទ្យាល័យ ទូទាំងខេត្តព្រៃវែង តាមរយៈលោកនាយក និងលោកស្រីនាយិកានៃវិទ្យាល័យនីមួយៗផងដែរ៕ #dolynews
មានមន្ទិលរឿងដាក់ច្បាប់សម្រាក? មន្រ្តីនគរបាលជាតិ គួរដឹងចំណុចខាងក្រោមនេះ!
មានមន្ទិលរឿងដាក់ច្បាប់សម្រាក? មន្រ្តីនគរបាលជាតិ គួរដឹងចំណុចខាងក្រោមនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ចុះថ្ងៃទី៤ ខែ វិច្ឆកា ឆ្នាំ២០២៤។ ប្រកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បី ពង្រឹងការគោរពវិន័យ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និង សុខុមាលភាពជូនមន្ត្រីនគរបាលជាតិកម្ពុជា។ ប្រការ៤ នៃប្រកាសបានចែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនជាអាទិ៍ ១- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាននានា និងប្រធាន អង្គភាពថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ។ ២- មន្ត្រីនគរបាលជាតិកម្ពុជាដែលស្នើសុំច្បាប់ឈប់ដើម្បីចេញទៅក្រៅប្រទេស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិតាមឋានានុក្រមក្នុងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូនថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពចំណុះ ដូចខាងក្រោម៖ ១- រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គនាយកដ្ឋានធនធានមនុស្ស មានសិទ្ធិអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទជូនមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពី១២(ដប់ពីរ)ថ្ងៃឡើងនៃថ្ងៃធ្វើការ។ ២- អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទជូន ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្តី្រ នគរបាលជាតិកម្ពុជាក្រោមឱវាទ ត្រឹម១១(ដប់មួយ)ថ្ងៃចុះនៃថ្ងៃធ្វើការ។ ៣- អគ្គនាយកនៃអគ្គនាយកដ្ឋាននានា […]
ក្មេងស្រីដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិន បានវិលត្រឡប់មកដល់ភ្នំពេញហើយ ក្រោមស្នើសុំអន្តរាគមន៍ឲ្យជួយកាលពីពេលកន្លងមក
ក្មេងស្រីដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសចិន បានវិលត្រឡប់មកដល់ភ្នំពេញហើយ ក្រោមស្នើសុំអន្តរាគមន៍ឲ្យជួយកាលពីពេលកន្លងមក រាជធានីភ្នំពេញ ៖ ក្មេងស្រីដែលចាញ់បោកមេខ្យល់នាំយកទៅប្រទេសបានវិលត្រឡប់មកដល់ភ្នំពេញហើយ ក្រោមស្នើសុំអន្តរាគមន៍ឲ្យជួយកាលពីពេលកន្លងមក ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបក្មេងស្រីដែលត្រូវបានមេខ្យល់បោកយកប្រទេសចិន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ។ យោងតាមបណ្តាញសង្គម របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ៖ ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានជួយសម្របសម្រួលប្អូនស្រី! ។ ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែលទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិនបានជួយអន្តរាគមន៍ប្អូនទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀតនៅពេលដែលលឺព័ត៌មានថា ប្អូនបានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន ។ ឯកឧត្តមបានបន្តថា ទីបំផុត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកាចំនួន២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រីបន្តអនាគតវែងឆ្ងាយទៅមុខទៀត ។ ឯកឧត្តមបានបន្ថែមថា ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋ […]
ខែវិច្ឆិកានេះ មន្រ្តីខិតខំចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់ពលរដ្ឋជាង៦០ម៉ឺននាក់
ខែវិច្ឆិកានេះ មន្រ្តីខិតខំចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់ពលរដ្ឋជាង៦០ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ តាមមូលដ្ឋានទូទាំងប្រទេស បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន១១,៣៥២លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ចំនួន៦៣៧,៩២៨នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងដដែល សកម្មភាពនៃការផ្សព្វផ្សាយនោះ បានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម តាមខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងជ្រួតជ្រាប និងរួមសហការជាមួយអាជ្ញាធរ ក្នុងកិច្ចការពារសុខសុវត្ថិភាពនៅតាមមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការរដ្ឋបាលមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែបានជំរុញ តម្រង់ទិស តាមដាន និងវាយតម្លៃយ៉ាងសកម្ម ដើម្បីធានាគុណភាពនៃការងារផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។ សូមបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង […]