ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីបិទការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ “កាយរឹទ្ធិ-អរគុណសន្តិភាព” ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមមគ្គុទ្ទេសដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើន និងកំពុងបោះជំហានទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខសន្តិភាព ពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ ឯកឧត្តម ស សុខា បន្តទៀតថា ទទឹមគ្នានេះក្រសួងអប់រំ […]
Month: March 2023
នៅព្រឹកថ្ងៃទី31 ខែមីនា ឆ្នាំ2023នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី31 ខែមីនា ឆ្នាំ2023នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ 1 -សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ2021-2030។ 2 -សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។ 3 -សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។ 4 -ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព 70មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព 100មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។ 5 -គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព150មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់អានុភាព60មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង អានុភាព 60មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព 80មេហ្គាវ៉ាត់ ខេត្តព្រៃវែង។ 6 -បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ #dolynewsព័ត៌មាន
ឯកឧត្តម ស សុខា អញ្ជើញសម្ពោធកុដិ ១ខ្នង និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅវត្តខ្ចាស់
ឯកឧត្តម ស សុខា អញ្ជើញសម្ពោធកុដិ ១ខ្នង និងប្រគល់អំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅវត្តខ្ចាស់ បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារកុដិសាមណេរ ចំនួន ១ខ្នង និងប្រគល់អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោកជំទាវ ជូនយាយជីតាជី និងប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ នៅវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា […]
ឯកឧត្តម ហ៊ុន ម៉ានី (អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ)។
ឯកឧត្តម ហ៊ុន ម៉ានី (អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ)។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានមានប្រសាសន៍យ៉ាងដូច្នេះថា(អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ) (ជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីកមិត្តភាពខាងក្រៅឲ្យកាន់តែរឹងមាំ)។ ថ្ងៃនេះដ្បិតថាសិក្ខាកាមដែលចូលរួមក្នុងបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ សុទ្ធតែស្ថិតក្នុងឯកសណ្ឋានការពារជាតិ ដែលជាអង្គភាពជំនាញនិងវិន័យ តែសិក្ខាកាមទាំងអស់ ក៏ជាពលរដ្ឋខ្មែរ ក៏ជាសមាជិកនៃក្រុមគ្រួសារខ្មែរ អាចជាមេគ្រួសារផង និងអាចជាអនាគតអ្នកដឹកនាំផង។ ក្នុងន័យនេះ ប្រាកដណាស់ថាយើងមានតួនាទីភារកិច្ចប្រចាំថ្ងៃ តែការងាររួមរបស់យើងនោះ គឺការពារសេចក្តីសុខ និងភាពសម្បូរសប្បាយរបស់ក្រុមគ្រួសារយើង និងសង្គម យើង។ យើងធ្លាប់មានបទពិសោធន៍នៃការសាកល្បងច្រើនណាស់ដែលនាំមកនូវការបង្កើតចលាចលជាបន្តបន្ទាប់ ដែលនាំឲ្យមានភាពអនាធិបតេយ្យ និងអស្ថិរភាពសង្គមរួចមកហើយ ដូច្នេះយើងត្រូវតែការពារមិនឲ្យមាន ស្ថានភាពចលាចលទាំងអស់នោះមករំខានសេចក្តីសុខរបស់យើងទៀតនោះទេ។ យើងប្តេជ្ញា ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ #dolynews
ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសម្ភពនិងរោគស្ត្រីទំហំ 45ម×18ម
ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសម្ភពនិងរោគស្ត្រីទំហំ 45ម×18ម នៅព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង (ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ45មx18ម) ស្ថិតនៅក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្ត កណ្តាល។ អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ45មX 18ម កម្ពស់មួយជាន់2ជួរ និងមាន16បន្ទប់ នៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាពេលនេះ ជាសក្ខីកម្មនៃសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់ ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ពិសេសវិស័យសុខាភិបាល ដែលមានការរីកចំរើន ប្រកបដោយ […]
នៅព្រឹកថ្ងៃទី 27 ខែមិនា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី 27 ខែមិនា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដល់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី 27ខែមីនា ឆ្នាំ2023នេះ។ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានពិធីត្រែទ័ព និងត្រួតពល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និង វិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕ #dolynews
ឯកឧត្តម គង់ សុភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភារុណ អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ(ស្ពានបត្ដាជី)ទំហំ 55×8 ម៉ែត្រ។
ឯកឧត្តម គង់ សុភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភារុណ អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ(ស្ពានបត្ដាជី)ទំហំ 55×8 ម៉ែត្រ។ នាព្រឹកថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត កណ្តាល បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ (ស្ពានបត្តាជី ) ទំហំ 55ម៉ែត្រ គុណ 8ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែហូរ ក្រុងតាខ្មៅ ខេតកណ្ដាល។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាព អនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា”។ ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បី […]
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសច្រានចោលការចោទប្រកាន់ និងការរផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេស និយាយភាសាខ្មែរ ពាក់ព័ន្ធការដាំបន្លែរបស់ប្រជាកសិករ នៅខេត្តកណ្តាល ហើយ ក្រសួងកសិកម្មបានចាត់ទុកថាការផ្សព្វផ្សាយនោះ មិនបានឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពកសិករ ដែលកំពុងដាំដុះដំណាំ នៅខេត្តកណ្តាលនោះទេ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសច្រានចោលការចោទប្រកាន់ និងការរផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេស និយាយភាសាខ្មែរ ពាក់ព័ន្ធការដាំបន្លែរបស់ប្រជាកសិករ នៅខេត្តកណ្តាល ហើយក្រសួងកសិកម្មបានចាត់ទុកថាការផ្សព្វផ្សាយនោះ មិនបានឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពកសិករ ដែលកំពុងដាំដុះដំណាំ នៅខេត្តកណ្តាលនោះទេ។