សម្រាប់ថ្ងៃទី 30 ខែមករា ឆ្នាំ 2022 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 57 នាក់ និងមានអ្នកជាសះស្បើយចំនួន 65 នាក់ ហេីយនិងមិនមានករណីស្លាប់ថ្មីនោះទេ។
Month: January 2022
នៅព្រឹកថ្ងៃទី 30 ខែមករា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពីឆ្នាំ1967 មកម៉្លេះ។
នៅព្រឹកថ្ងៃទី 30 ខែមករា ឆ្នាំ 2022 នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពីឆ្នាំ1967 មកម៉្លេះ។ ក្នុងរយៈពេលជាង50 ឆ្នាំកន្លងមកនេះ កម្ពុជានិងប៉ូឡូញបានរក្សាទំនងទំនងល្អទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត ។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ2022 សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោកមកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។ ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។ សូមអរគុណសន្តិភាព!
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី 29 ខែមករា ឆ្នាំ 2022នេះ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី5 ដែលត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាខែមិថុនាខាងមុខ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី 29 ខែមករា ឆ្នាំ 2022នេះ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី5 ដែលត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាខែមិថុនាខាងមុខ។ នាឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានណែនាំដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ត្រូវខិតខំកសាងសមិទ្ធផលនានា ក៏ដូចជាចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និងសំណូមពរនានារបស់ប្រជាជន។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2022 នេះ រួមនឹងឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន លំនៅឋាន និងជាប្រធានក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយករណីដីធ្លី នៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីជម្រុញពន្លឿនការសាងសង់ អោយទាន់ពេលវេលាតាមផែនការកំណត់ សម្រាប់ដំណើរការហោះហើរនៅឆ្នាំ2023 ខាងមុខ៕
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2022 នេះ រួមនឹងឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន លំនៅឋាន និងជាប្រធានក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដោះស្រាយករណីដីធ្លី នៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីជម្រុញពន្លឿនការសាងសង់ អោយទាន់ពេលវេលាតាមផែនការកំណត់ សម្រាប់ដំណើរការហោះហើរនៅឆ្នាំ2023 ខាងមុខ។
នៅព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2022នេះ គណៈកម្មការទី7នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ2021 និងលើកទិសដៅការងារឆ្នាំ2022 ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈនិងជួបប្រជុំជាមួយ ក្រសួងទេសចរណ៍ ក្រសួងអប់រំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងមានការចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រមទាំងក្រុមការងារជំនួយការអមគណៈកម្មការផងដែរ។
នៅព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2022នេះ គណៈកម្មការទី7នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ2021 និងលើកទិសដៅការងារឆ្នាំ2022 ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈនិងជួបប្រជុំជាមួយ ក្រសួងទេសចរណ៍ ក្រសួងអប់រំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងមានការចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រមទាំងក្រុមការងារជំនួយការអមគណៈកម្មការផងដែរ។