នៅព្រឹកថ្ងៃទី28 ខែមករា ឆ្នាំ2022នេះ គណៈកម្មការទី7នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ2021 និងលើកទិសដៅការងារឆ្នាំ2022 ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈនិងជួបប្រជុំជាមួយ ក្រសួងទេសចរណ៍ ក្រសួងអប់រំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងមានការចូលរួមពី ឯកឧត្តម អនុប្រធាន ឯកឧត្តម លេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រមទាំងក្រុមការងារជំនួយការអមគណៈកម្មការផងដែរ។
