ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦! ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ […]

ព័ត៌មានអន្តរជាតិ

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា យប់ថ្ងៃទី ៣០ ខែធ្នូ មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ ២០២៥ បានប្រារព្ធធ្វើឡើងនៅរោងមហោស្រពជាតិចិនដែលស្ថិតនៅទីក្រុងប៉េកាំង ។ អ្នកដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping , លោក Li Qiang , លោក Zhao Leji ជាដើម បានចូលរួមទស្សនាការសម្តែងសិល្បៈជាមួយមហាជនមកពីបណ្តាមជ្ឈដ្ឋាននៅក្រុងប៉េកាំង ដើម្បីរួមគ្នាសាទរឆ្នាំថ្មីឆ្នាំសកល។ មហោស្រពលើកនេះមានការសម្តែងល្ខោនប្រភេទខុសៗគ្នារបស់ប្រទេសចិន រឿងល្ខោនបុរាណដ៏ល្បីល្បាញនិងរឿងល្ខោនដែលនិពន្ធថ្មីប្រកបដោយលក្ខណៈពិសេសដោយឡែកពីគ្នា ដែលបានបង្ហាញពីសភាពរុងរឿងនិងរស់រវើកនៃល្ខោនប្រជាជាតិចិន និងបង្ហាញពីការខិតខំតស៊ូឆ្ពោះទៅមុខ៕ #dolynews

ព័ត៌មានជាតិ

សារលិខិតជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនដល់បងប្អូនក្រុមគ្រួសារនៃអង្គការចាត់តាំងយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល2025!

សារលិខិតជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនដល់បងប្អូនក្រុមគ្រួសារនៃអង្គការចាត់តាំងយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល2025! #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ2025!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ2025! #dolynews

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ | សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ | សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្ទើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្តល់ដោយវិទ្យុ RFI ដែលបានលើកឡើងថាការរង់ចាំយូរម៉ោងយ៉ាងកកកុញក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះបណ្តាលមកពីតម្លៃបោះត្រាចូលមកកម្ពុជាមានភាពមិនប្រក្រតី។ ពាក់ព័ន្ធនឹងព័ត៌មានដែលបានចេញផ្សាយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា រាល់ការបោះត្រាចូល ចេញ ប្រទេសកម្ពុជា ជូនភ្ញៀវជាតិ អន្តរជាតិ និងពលករខ្មែរនៅតាម ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ដូចជានៅតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិនានារបស់ភាគីកម្ពុជាពុំមានបង់ប្រាក់ឬការយកកម្រៃសេវានោះទេ។ ដោយឡែកចំពោះការកកស្ទះនិងរង់ចាំយូរ របស់ ពលករខ្មែរគឺនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិរបស់ភាគីថៃ ដែលពលករខ្មែរត្រូវស្នើសុំទិដ្ឋាការ (RE- […]

ព័ត៌មានជាតិ

២សប្តាហ៍មុនឆ្លងឆ្នាំ មន្រ្តីបន្តផ្តល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋជាង៣ម៉ឺនសេវា!

២សប្តាហ៍មុនឆ្លងឆ្នាំ មន្រ្តីបន្តផ្តល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋជាង៣ម៉ឺនសេវា! គិតពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានសរុបជាង៣ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត បានលម្អិតដោយសង្ខេបថា ក្នុងចំណោមសេវាទាំងនោះ សេវាលិខិតឆ្លងដែនមានជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង២ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានជាង៩ពាន់សន្លឹក។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការពង្រឹងគុណភាពសេវាសាធាណៈ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញគោលការណ៍ណែនាំ តាមដាន និងតម្រង់ទិសជាប្រចាំដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2024 ទិដ្ឋភាពនៃមីទ្ទិញអបអរសាទរខួបលើកទី26 «ទិវាសន្តិភាពនៅកម្ពុជា» (29 ធ្នូ 1998 – 29 ធ្នូ 2024) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2024 ទិដ្ឋភាពនៃមីទ្ទិញអបអរសាទរខួបលើកទី26 «ទិវាសន្តិភាពនៅកម្ពុជា» (29 ធ្នូ 1998 – 29 ធ្នូ 2024) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ #dolynews

ព័ត៌មានជាតិ

អបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា”!

អបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា”! នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃខួបលើកទី២៦ នៃ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤)។ កាលពី ២៦ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កម្ពុជា ត្រូវបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ក្នុងនាមថ្នាក់ដឹកនាំបន្តវេនមួយរូប ប្តេជ្ញាការពារនិងប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រមទាំងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទ្ទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ជម្នះគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល៕ #dolynews

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា 26ឆ្នាំមុនថ្ងៃនេះ29ធ្នូ1998មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា 26ឆ្នាំមុនថ្ងៃនេះ29ធ្នូ1998មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំ ដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖ 1- ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។ 2- ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថាសង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។ 3- ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។នេះជាសារចុងក្រោយនៃការអនុវត្ត នយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ 2025!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ 2025! #dolynews