ថ្ងៃនេះបានចូលរួមក្នុងកម្មវិធីសន្ធិបាតបូកសរុបលទ្ធផលការងារឆ្នាំ2023 និងលើកទិសដៅការងារឆ្នាំ2024 របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ( IPA) ដែលមានលោកបណ្ឌិត ទូច វណ្នាណៈ ជាប្រធាន សមាគម និងលោក ទួច សុខះ នាអាទិត្យ ៧រោ ខែផល្គុន ឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី 31 ខែមិនា ឆ្នាំ2024នេះ។ #dolynews
Month: March 2024
នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិនិវត្តន៍ពីការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល “កម្ពុជា-ឡាវ-វៀតណាម” នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី28-30 ខែមីនា ឆ្នាំ2024។
នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិនិវត្តន៍ពីការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល “កម្ពុជា-ឡាវ-វៀតណាម” នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី28-30 ខែមីនា ឆ្នាំ2024។ #dolynews
នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តម គង់ សោភ័ណអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ
នាព្រឹកថ្ងៃទី30 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តម គង់ សោភ័ណអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ កណ្ដាល: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី1 ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ក្រុងអរិយក្សត្រ ស្រុកពញាឭ និងស្រុកមុខកំពូល ការពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល រយៈពេលមួយថ្ងៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថាស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី1 មេសា 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថាស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី1 មេសា 2024 ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ271) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី2 ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ 80% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ2024ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺជាអាទិភាពគន្លឹះទី2 នៅក្នុងអាទិភាពគន្លឹះទាំង5 “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី1 របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី7 ដោយកិច្ចការអាទិភាពទី2 ក្នុងបញ្ចកោណទី2 គឺការលើកកម្ពស់ការតភ្ជាប់ […]
នៅល្ងាចថ្ងៃទី29 ខែមីនា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ជំនួបទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅល្ងាចថ្ងៃទី29 ខែមីនា ឆ្នាំ2024 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ជំនួបទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews
ហុចស្ងាត់ៗត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំ និងបំភ្លឺ ចំពោះមន្ត្រី3រូប
ហុចស្ងាត់ៗត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំ និងបំភ្លឺ ចំពោះមន្ត្រី3រូ តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន3នាក់ ដែលចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង រងការរិះគន់ពីប្រជាពលរដ្ឋ ត្រូវបានកោះហៅមកសួរនាំបំភ្លឺ សូមបញ្ជាក់ថាៈ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធករណីមន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង ហើយឃើញរថយន្តមួយគ្រឿងល្មើសចតបញ្រ្ចាសទិស មុខហាងកាហ្វេមួយកន្លែង ហើយសកម្មភាពមន្រ្តីនគរបាលអនុវត្តការងារនៅពេលនោះមានការខុសឆ្គង រងការរិះគន់ពីប្រជាពលរដ្ឋ។ យ៉ាងណាមិញឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី29 ខែមីនា ឆ្នាំ2024នេះ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ធ្វើការកោះហៅមន្រ្តីទាំង3នាក់នោះ ចូលមកការិយាល័យនគរបាលសណ្តាប់ធ្នាប់ ដើម្បីសួរនាំបំភ្លឺ។បន្ទាប់ពីមន្រ្តីជំនាញសួរនាំរួច ក៏បានរាយការណ៍សុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងក៏បានអនុញ្ញាតឱ្យមន្រ្តីជំនាញធ្វើការអប់រំណែនាំ នឹងឱ្យធ្វើការកិច្ចសន្យា ព្រមានលើកទីមួយចំពោះមន្រ្តីនគរបាលទាំង3នាក់ បញ្ឈប់ធ្វើសកម្មភាពអនុវត្តការងារដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕ #dolynews
នាថ្ងៃទី28 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល “កម្ពុជា-ឡាវ-វៀតណាម” លើកទី1 នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នាថ្ងៃទី28 ខែមីនា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល “កម្ពុជា-ឡាវ-វៀតណាម” លើកទី1 នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម #dolynews