ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១ ហើយ!

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១ ហើយ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើតាមលោក រ៉េន រតនៈ ចំណារណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ អំពីបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ លោកបន្តថា «កត្ដាដែលនាំឱ្យកើតមានបញ្ហានេះ ជាអាទិ៍មាន អ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»។ សូមបញ្ជាក់ដែរ កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ ក្រុមអ្នកសារព័ត៌មាន ព្រមទាំងព្រះសង្ឃ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ ដើម្បីឱ្យក្លាយជាស្ថាប័នមួយកាន់តែមានសមត្ថភាពទទួលខុសត្រូវលើការងារស្ថិតិរបស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព ។

នាព្រឹកថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ ដើម្បីឱ្យក្លាយជាស្ថាប័នមួយកាន់តែមានសមត្ថភាពទទួលខុសត្រូវលើការងារស្ថិតិរបស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព ។ #dolynews

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ ។

ក្រសួងមហាផ្ទៃ ជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ ។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពចុះអនុវត្តច្បាប់រឹតបន្តឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពចុះអនុវត្តច្បាប់រឹតបន្តឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

វិមជ្ឈការ៖ អភិបាលស្រុក និងនាយកបឋមសិក្សាបញ្ជាក់ពីភាពរីកចម្រើននៃការងារអប់រំកុមារតូច នៅស្រុកស្រែអំបិល!

វិមជ្ឈការ៖ អភិបាលស្រុក និងនាយកបឋមសិក្សាបញ្ជាក់ពីភាពរីកចម្រើននៃការងារអប់រំកុមារតូច នៅស្រុកស្រែអំបិល! ភាពប្រសើរឡើង នៃការងារគ្រប់គ្រងការអប់រំកុមារតូចនៅតាមមូលដ្ឋាន គឺជាមនុញ្ញផលលេចធ្លោថ្មីមួយទៀត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងនៅស្រុកស្រែអំបិល ខេត្តកោះកុង លោកអភិបាលស្រុក រួមទាំងលោកនាយកសាលាបឋមសិក្សា ដែលជាតួអង្គប្រតិបត្តិករដឹកនាំ និងអនុវត្តការងារនេះ បានអះអាងដូចគ្នាអំពីការប្រែប្រួលកាន់តែវិជ្ជមាន ទាំងលើគុណភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ គុណភាពសិស្ស និងការឆ្លើយតបតម្រូវការបន្ទាន់តាមសាលារៀន។ គួររម្លឹកជូនថា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរមុខងារលើវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាលនីកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន ក៏បន្តខិតខំពង្រឹង និងគាំទ្របន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានភាពជាម្ចាស់លើការអនុវត្តមុខងារដែលបានផ្ទេរទៅ។ សម្រាប់ស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 23.98 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

សេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្ដីពីគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាច ដល់ម៉ោង 6ព្រឹក ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2025នេះ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 23.98 µg/m3 ធៀបនឹងស្តង់ដារ 50ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ : គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ ។ ពណ៌បៃតង : គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តតាកែវ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំការងារគន្លឹះដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឆ្នាំ២០២៥

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំការងារគន្លឹះដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឆ្នាំ២០២៥ យ៉ាងហោចណាស់មានកិច្ចការងារសំខាន់ៗចំនួន ៥ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឯកឧត្តមអភិសន្ដិបណ្ឌិត បានថ្លែងអំពីភាពចាំបាច់នៃការដោះស្រាយជាអាទិភាពលើមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចម្បង។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការពង្រឹងការអនុវត្តច្បាប់នៅពេលយប់ និងការបើកបរលើសល្បឿនកំណត់ គឺត្រូវតែយកចិត្តទុកដាក់រឹតបន្តឹងឱ្យមែនទែនបំផុត ពីព្រោះវាជាកត្តានាំឱ្យមានគ្រោះថ្នាក់ច្រើន។ បន្ថែមលើនេះ គឺការកំណត់ពេល មិនឱ្យរថយន្តធំៗចរាចរណ៍ក្នុងឱកាសបុណ្យជាតិធំៗ ដូចជា៖ ចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឱ្យអនុវត្តដោយផាកពិន័យតឹងរឹងបំផុតលើក្រុមរថយន្តកែច្នៃស៊ីផ្លេ ដាក់វាំងនន លេងភ្លើង បិទស្គុតខ្មៅ ដោយពុំបាច់អប់រំទៀតទេ អនុវត្តផាកពិន័យតាមច្បាប់តែម្ដង។ សូមបញ្ជាក់ថា […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរបាយការណ៍ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់គណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមបណ្តារាជធានី ខេត្ត នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរបាយការណ៍ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់គណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមបណ្តារាជធានី ខេត្ត នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីវ ចុងអ៉ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីវ ចុងអ៉ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព។ #dolynews