សេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 នេះ គឺមិនយកភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទពីអាជីវករនៅរាជធានីភ្នំពេញ ។ #dolynews
Month: October 2023
នាព្រឹកថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសម្ពោភដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង550ម៉ែត្រ
នាព្រឹកថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសម្ពោភដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង550ម៉ែត្រ ស្រុកកណ្ដាលស្ទឹង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោភដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង550 ម៉ែត្រ ទទឹង4ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ ស្ថិតក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ យ៉ាងណាមិញនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកកណ្ដាលស្ទឹង ក្នុងវិស័យសេដ្ឋកិច្ច -សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត នីតិកាលទី7 នៃរដ្ឋសភាជាតិ នៅតែចាត់ទុកវិស័យ រួមមាន ”មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាវិស័យអាទិភាព។ […]
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី31 ខែតុលា ឆ្នាំ2023នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2023នេះ៕
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី31 ខែតុលា ឆ្នាំ2023នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2023នេះ៕ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញលទ្ធផលស្តីពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញលទ្ធផលស្តីពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣ ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានបង្ហោះនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងសារដដែល បានបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ នាឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ៥៩៦គណនី។ ក្នុងនោះក្រុមការងារ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនី និង […]
លោកឧត្តមសេនីយ៍ឯក វូ ហាក់ ៖ ការបើកវគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលការពារព្រំដែន
លោកឧត្តមសេនីយ៍ឯក វូ ហាក់ ៖ ការបើកវគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលការពារព្រំដែន ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS & GNSS) គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលការពារព្រំដែន។ ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ធ្វើឡើងក្នុងឱកាសពិធីបើកវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS &GNSS) ជំនាន់ទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលាហ្វឹកហ្វឺននគរបាលការពារព្រំដែនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ឯក វូ ហាក់ បានបញ្ជាក់ដែរថា សិក្ខាកាមបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) […]
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន ខេត្តកំពង់ស្ពឺ សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត, រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពលផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកទាំង៩ ដូចជា អគាររដ្ឋបាលសាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់ជាដើម។ ដោយឡែក សម្រាប់ការប្រកាសខេត្តអស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ […]
លោកបណ្ឌិត ទូច វណ្ណៈ ត្រូវបានតែងតាំងជា “ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកមេសាង ខេត្តព្រៃវែង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ស.ស.យ.ក. ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។
លោកបណ្ឌិត ទូច វណ្ណៈ ត្រូវបានតែងតាំងជា “ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកមេសាង ខេត្តព្រៃវែង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ស.ស.យ.ក. ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ #dolynews
ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយឯកឧត្តម នូ សាខន អញ្ជើញបើកកម្មវិធីប្រណាំងទូកង នៅមាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ នេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ រួមជាមួយឯកឧត្តម នូ សាខន អញ្ជើញបើកកម្មវិធីប្រណាំងទូកង នៅមាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ នេះ។ ខេត្តកណ្តាល «ពិធីបើកកម្មវិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ដែលរៀបចំដោយ រដ្ឋបាលខេត្តកណ្តាល ស្ថិតនៅបរិវេណសួនច្បារ មាត់ទន្លេរបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល»។ ”ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្លេះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត“។ #dolynews
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់និងទទួលទូកង“កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី”
ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់និងទទួលទូកង“កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ព្រៃវែង នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមជាអធិបតីពិធីប្រគល់-ទទួលទូកង “កម្ពោជិកបុត្តាខេមរាតរី” និងអគារតម្កល់ទូក “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី” ជូនរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។ ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់។ ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា […]