Update៖ នៅព្រឹកថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022 នេះ ក្រុមអ្នករុករក កម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន 3នាក់បន្ថែមទៀត ហើយនៅយប់ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2022 នេះ សរុបអ្នកស្លាប់មានចំនួន 14 នាក់និងអ្នករងរបួសចំនួន 84 នាក់ (របួសស្រាល 61 នាក់)។ #dolynews
Month: December 2022
មនុស្សយ៉ាងតិច 10 នាក់ស្លាប់ និង 30 នាក់ទៀតរងរបួសដោយសារការឆាប់ឆេះយ៉ាងសន្ធូរសន្ធៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែត។
មនុស្សយ៉ាងតិច 10 នាក់ស្លាប់ និង 30 នាក់ទៀតរងរបួសដោយសារការឆាប់ឆេះយ៉ាងសន្ធូរសន្ធៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែត។ គិតរហូតមកត្រឹមព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2022 នេះ អគ្គីភ័យនៅមិនទាន់រលត់នៅឡើយទេ។ដោយកម្លាំងសមត្ថកិច្ចកំពុងធ្វើការបាញ់ទឹកពន្លត់ក្រោមការបញ្ជាផ្ទាល់ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដោយប្រើប្រាស់កម្លាំងសរុបចំនួន 360 នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន 11 គ្រឿង និងរត់រថយន្តសម្រាប់ដឹកជនរងគ្រោះដែលស្លាប់ចំនួន 10 នាក់ និងរងរបួសជាង 30 នាក់។ #dolynews
មកទល់វេលាព្រឹក ថ្ងៃទី29 ខែធ្នូ ឆ្នាំ2022នេះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូឈ្មោះ Grand Diamond City នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនទាន់រលត់នៅឡើយទេ។ដោយមានការចូលរួមពីកម្លាំងឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះពលរដ្ឋដែលជាប់នៅលើអគារកាស៊ីណូនៅខណៈនេះ កម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរដែនដី កំពុងអន្តរាគមន៍ពន្លត់ និងជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ដ៏អាក្រក់នោះ។
មកទល់វេលាព្រឹក ថ្ងៃទី29 ខែធ្នូ ឆ្នាំ2022នេះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូឈ្មោះ Grand Diamond City នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនទាន់រលត់នៅឡើយទេ។ដោយមានការចូលរួមពីកម្លាំងឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះពលរដ្ឋដែលជាប់នៅលើអគារកាស៊ីណូនៅខណៈនេះ កម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរដែនដី កំពុងអន្តរាគមន៍ពន្លត់ និងជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ដ៏អាក្រក់នោះ។ #dolynews
ឯកឧត្តម សៅ សុខា អញ្ជើញចុះត្រួតពិនិត្យទីតាំងដីក្នុងតំបន់2 និងតំបន់3 ។
ឯកឧត្តម សៅ សុខា អញ្ជើញចុះត្រួតពិនិត្យទីតាំងដីក្នុងតំបន់2 និងតំបន់3 ។ ខេត្តកំពង់ឆ្នាំង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការចុះពិនិត្យទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលតំបន់2 និងតំបន់3 នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។ #dolynews