ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម! ពីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំ ដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេ ចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម ១២ឆ្នាំទាំងអស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុករសជាតិផ្អែម ដូចពេលបច្ចុប្បន្ននេះទេ នៅពេលពួកគេឈានឡើងដល់អាយុចន្លោះពី ២២ ដល់ ២៥ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាចមានហានិភ័យខ្ពស់ កា្លយជាអ្នកជំងឺទឹកនោមផ្អែម ដែលមានលក្ខណៈយូរអង្វែង ដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅថ្ងៃស្អែកនេះ ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦:០០ល្ងាច រហូតដល់ម៉ោង ១១:០០យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង(ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងដដែល ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទ តាមពេលវេលា និងម៉ោងដូចបានជម្រាបឃូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង ដូចខាងក្រោម៖ ទី១. បិទកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី30 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី30 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

សាលាជាតិរដ្ឋបាលមូលដ្ឋាន បណ្ដុះបណ្ដាលមន្រ្តីបានរាប់ពាន់នាក់ក្នុងឆ្នាំ២០២៤

សាលាជាតិរដ្ឋបាលមូលដ្ឋាន បណ្ដុះបណ្ដាលមន្រ្តីបានរាប់ពាន់នាក់ក្នុងឆ្នាំ២០២៤! ពេញមួយឆ្នាំ២០២៤កន្លងទៅនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ហៅកាត់ថា NASLA នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន៤៥វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សា សរុបចំនួន ២.២៩៦រូប ស្រី៥៥៨រូប។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ សិក្ខាកាមទាំងនោះ ភាគច្រើនជាថ្នាក់ដឹកនាំ និងមន្រ្តីចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្រ្តីជាប់ឆ្នោត។ អ្នកនាំពាក្យបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់ NASLA នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានសម្ដែងការពេញចិត្ត សរសើរចំពោះលទ្ធផលនេះ ដ្បិត NASLA ទើបបង្កើតឡើងក្នុងសម័យកូវីដ-១៩ ខណៈហេដ្ឋារចនាសម្ព័ន្ធសាលានៅមិនទាន់សាងសង់រួចរាល់។ តើមួយឆ្នាំមកនេះ NASLA បានបណ្ដុះបណ្ដាលជំនាញអ្វីខ្លះ? លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងត្រួសៗថា មានជាអាទិ៍ ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គមឃុំ សង្កាត់ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ក្រុមប្រឹក្សាក្រុង […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ថ្ងៃទី29 ចាប់ពីម៉ោង 6ល្ងាចដល់ម៉ោង 6ព្រឹក ដល់ថ្ងៃទី30 ខែមករា ឆ្នាំ2025នេះស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 47.77 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

សេចក្តីជូនដំណឹង ថ្ងៃទី29 ចាប់ពីម៉ោង 6ល្ងាចដល់ម៉ោង 6ព្រឹក ដល់ថ្ងៃទី30 ខែមករា ឆ្នាំ2025នេះស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 47.77 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បើតាមសេចក្ដីជូនដំណឹងដដែលថា គុណភាពខ្យល់ល្អណាស់ (ពណ៌ខៀវ) មានខេត្តកំពង់ឆ្នាំងខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ។ មានគុណភាពខ្យល់ល្អ (ពណ៌បៃតង ) មានខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តប៉ៃលិន។ ដោយឡែក ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប មានពណ៌លឿង (មធ្យម) […]

ព័ត៌មានជាតិ

យើងជាពលរដ្ឋ គួរតែដឹងពីតួនាទី ភាកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ!

យើងជាពលរដ្ឋ គួរតែដឹងពីតួនាទី ភាកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ! យោងតាមអនុក្រឹត្យស្ដីពី ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយបណ្តឹងទាំងនោះ ព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ការិយាល័យប្រជាពលរដ្ឋមានពីរផ្នែកសំខាន់ៗ ១.ផ្នែកទទួលពាក្យបណ្ដឹងនិងកិច្ចការរដ្ឋបាល និង២.ផ្នែកច្បាប់និងស៊ើបអង្កេត។ បើតាមអនុក្រឹត្យដដែល លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ មានតួនាទី ភារកិច្ច ជាអាទិ៍មាន ១.ប្រមូលនិងទទួលពាក្យបណ្ដឹងនានា ២.សម្រាំងនិងវាយតម្លៃពាក្យបណ្ដឹងដែលទទួលបាន ៣.បញ្ជូនពាក្យបណ្តឹងទាំងឡាយណាដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ៤.ចាត់វិធានការស៊ើបអង្កេតបណ្តឹងរដ្ឋបាល លើកអនុសាសន៍អំពីវិធានការដោះស្រាយបណ្ដឹង និង តាមដានការអនុវត្ត ៥.ផ្តល់ព័ត៌មានត្រឡប់ដល់ប្រជាពលរដ្ឋអំពីលទ្ធផលនៃការដោះស្រាយបណ្តឹង និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៦.រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធទៅនឹងដំណើរការទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹង ៧.រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ៨. រាយការណ៍ជាប្រចាំអំពីលទ្ធផលនៃការអនុវត្តការងារ និងការដោះស្រាយបណ្តឹង។ ផ្អែកតាមអនុក្រឹត្យដដែល អ្នកនាំពាក្យបានបន្តថា ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ ទៅលើបណ្តឹងរដ្ឋបាលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី30 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី30 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

មុខសញ្ញាក្មេងទំនើង០៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

មុខសញ្ញាក្មេងទំនើង០៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។ ជនសង្ស័យក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២-ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣-ឈ្មោះ សុខ រីមភេទប្រុស អាយុ១៨ឆ្នាំ ទាំងបីនាក់រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៤-ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដាទ្រីមចំនួន ០២គ្រឿង ពណ៌ខ្មៅ ជាមធ្យោបាយជិះធ្វើសកម្មភាព, កាំបិតផ្គាក់ចំនួន ៦ដើម, កាំបិតផ្គាក់ ៣ដើម, កាបិតតាំងតោ ២ដើម, […]

ព័ត៌មានជាតិ

ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោស នៃការរំលោភចំណីផ្លូវ មានទាំងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ!

ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោស នៃការរំលោភចំណីផ្លូវ មានទាំងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ! ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ នេះបើតាមច្បាប់ស្ដីពី «ផ្លូវថ្នល់» ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។ ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈ បានចែងជាអាទិ៍ មាត្រា៦៤ ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដីនៅសល់នៃដីចំណីផ្លូវ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០០ ០០០(ប្រាំសែន)រៀល។ ចំណែក មាត្រា៦៦ ជនណាដែលធ្វើការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល។ ករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។ មាត្រា៧០ ជនណាដែល ១. រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ […]

ព័ត៌មានជាតិ

ស្វែងយល់អំពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ស្វែងយល់អំពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងមានតួនាទីជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ យោងតាមអនុក្រឹត្យលេខ ១០៩ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានភារកិច្ចជាច្រើនទៀតរួមមាន កសាង និងដាក់ចេញផែនការសកម្មភាព បង្ការទប់ស្កាត់ និងបង្ក្រាបរាល់ការដាំដុះ ការផលិត ការនាំចូល នាំចេញ សំចត ចែកចាយ ដឹកជញ្ជូន រក្សាទុក ប្រើប្រាស់គ្រឿងញៀនដោយបំពាន សារធាតុគីមី ផ្សំខុសច្បាប់ ព្រមទាំងប្រឆាំងការសំអាតប្រាក់ដែលបានផលពីជំនួញគ្រឿងញៀនខុសច្បាប់។ មន្ទីរនេះ ក៏ត្រូវប្រមែប្រមូលព័ត៌មាន វិភាគបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីផ្តើមស្នើវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសស្របតាមច្បាប់ជាតិ និងអន្តរជាតិ ប្រមូលផ្តុំព័ត៌មាន សម្របសម្រួលការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនខុស ច្បាប់នៅក្នុងផ្ទៃប្រទេស និងអន្តរជាតិ សហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិដើម្បីផ្លាស់ប្តូរព័ត៌មាន […]