ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ថ្ងៃទី29 ចាប់ពីម៉ោង 6ល្ងាចដល់ម៉ោង 6ព្រឹក ដល់ថ្ងៃទី30 ខែមករា ឆ្នាំ2025នេះស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង 47.77 µg/m3 ធៀបនឹងស្តង់ដា 50 ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បើតាមសេចក្ដីជូនដំណឹងដដែលថា គុណភាពខ្យល់ល្អណាស់ (ពណ៌ខៀវ) មានខេត្តកំពង់ឆ្នាំងខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ។

មានគុណភាពខ្យល់ល្អ (ពណ៌បៃតង ) មានខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តប៉ៃលិន។

ដោយឡែក ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប មានពណ៌លឿង (មធ្យម)

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *