ព័ត៌មានជាតិ

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិបញ្ចប់ការស្រាវជ្រាវស៊ើបអង្កេតលើករណីដែលបានចោទប្រកាន់ថា មានការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើ​ជា​ទាសករ​លក់​ឈាម នៅ​តំបន់​អូរត្រេះ ខេត្ត​ព្រះ​សីហ​នុរួចមក ជាលទ្ធផលបង្ហាញថាការលើកឡើងនោះគឺជាការប្រឌិតព័ត៌មានដើម្បីបង្កចលាចលសង្គម។ ដោយឡែកជនសង្ស័យ និងអ្នកពាក់ព័ន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសពីការងារពង្រីក និងជួសជុលផ្លូវជាតិលេខ4 ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រើរយៈពេល5ឆ្នាំ (ខែធ្នូ 2021-ខែធ្នូ2026) ដែលមានការងារពង្រីកស្ពាន និងលូចំនួន 46ទីតាំង ស្ថាបនាស្ពានថ្មីចំនួន 8ទីតាំង និងពង្រីងផ្លូវកៅស៊ូពី 7ម៉ែត្រទៅ10ម៉ែត្រ។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី2 ខែមីនា ឆ្នាំ2022នេះ។

📣📣📣សេចក្តីជូនព័ត៌មាន 1- បន្ថែមលើព័ត៌មានដែលបានជំរាបជូនកាលពីថ្ងៃទី 25 កុម្ភះ ហើយនិងព្រឹក និងរសៀល ថ្ងៃទី 26 កុម្ភះ ខ្ញុំសូមជំរាបជូនថា ស្ថានទូតយើងប្រចាំនៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន23 នាក់ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅប្រទេសអ៊ុយក្រែន ។

📣📣📣សេចក្តីជូនព័ត៌មាន 1- បន្ថែមលើព័ត៌មានដែលបានជំរាបជូនកាលពីថ្ងៃទី 25 កុម្ភះ ហើយនិងព្រឹក និងរសៀល ថ្ងៃទី 26 កុម្ភះ ខ្ញុំសូមជំរាបជូនថា ស្ថានទូតយើងប្រចាំនៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន23 នាក់ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេនៅប្រទេសអ៊ុយក្រែន ។   2- តាមព័ត៌មានដែលស្ថានទូតទទួលបាន នៅថ្ងៃទី 27 កុម្ភះ ពួកគាត់ទាំងអស់គ្នា មានសុវត្ថភាពជាធម្មតាទេ ។ ពួកគាត់ក៏បានអោយដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី 18ឆ្នាំ ទៅ 60ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។   ភ្នំពេញ ថ្ងៃទី 28 ខែកុម្ភះ ឆ្នាំ2022 អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជុំ សុន្ទរី

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន : បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ19។ ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន៕

សម្តេចតេជោ ហ៊ុន សែន : បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ19។ ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងមេរោគកូវីដ19 ថ្មី ចំនួន 356 នាក់ នឹងករណីជាសះស្បើយចំនួន 419នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

សម្រាប់ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 នេះ មានករណីឆ្លងមេរោគកូវីដ19 ថ្មី ចំនួន 356 នាក់ នឹងករណីជាសះស្បើយចំនួន 419នាក់ ហើយមិនមានករណីស្លាប់ថ្មីនោះទេ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តមទេស​រដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី1 តំណាង​សម្តេចអគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ប្រធាន​អាជ្ញា​​ធរ​​​មីន​​​ បាន​អញ្ជើញ​ប្រកាស​ខេត្ត​កែប​ ជា​ខេត្តទី1ដែលអស់​មីន។

នៅព្រឹកថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តមទេស​រដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី1 តំណាង​សម្តេចអគ្គ​មហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ និង​ជា​ប្រធាន​អាជ្ញា​​ធរ​​​មីន​​​ បាន​អញ្ជើញ​ប្រកាស​ខេត្ត​កែប​ ជា​ខេត្តទី1ដែលអស់​មីន។ ឯកឧត្តម​បញ្ជាក់ថា​ កម្ពុជា​​គ្រោង​​ប្រកាស​រាជធានី​/ខេត្ត​ចំចំនួន7ទៀត​ ដែលអស់​មីនជាបន្ត​បន្ទាប់ក្នុង​ឆ្នាំ​2022 រួមមាន ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ​ភ្នំពេញ ខេត្ត​កំពង់​ចាម​ ខេត្ត​ព្រះសីហនុ ​ខេត្ត​រតនគិរី​​ និង​ខេត្ត​តាកែវ​។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជា។

គិតត្រឹមថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2022នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើងមាន 102,39% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 99,88% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348 នាក់ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 106,77% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់ -លើកុមារអាយុ 5ឆ្នាំ មាន 114,39% ធៀបជាមួយនឹងប្រជាជនគោលដៅ304,317 នាក់ -លើកុមារអាយុ 3ឆ្នាំ ដល់ក្រោម 5ឆ្នាំ មាន 20,57% ធៀបជាមួយនឹងប្រជាជនគោលដៅ 610,710នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 91,02% ៕

ព័ត៌មានជាតិ

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈ កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី 10 ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ2023 (SEA Games 2023)។

នៅថ្ងៃទី 1 ខែមីនាឆ្នាំ 2022 នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកការធ្វើចរាចរាចរ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ថ្មី) ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។