នាព្រឹកថ្ងៃទី24 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិសារអាហារពេលព្រឹក ជាមួយឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ នៅសូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra Hotel)។ #dolynews
ព័ត៌មានជាតិ
សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ នៅឆ្នាំ២០២៤!
សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ នៅឆ្នាំ២០២៤! នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី ១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និង ផ្ទុកមនុស្សលើសកំណត់។ ករណីកាត់២ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែង ឬចៀសមិនបានត្រឹមត្រូវ បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ ផ្ទុកទំនិញមិនបានត្រឹមត្រូវ ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ឈប់ […]
ពលរដ្ឋម្នាក់ លាន់មាត់សរសើរសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ!
ពលរដ្ឋម្នាក់ លាន់មាត់សរសើរសេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញរបស់ក្រសួងមហាផ្ទៃ! សេវាផ្តល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ (Online) https://online.gdi.gov.kh ទទួលខុសត្រូវបម្រើជូនប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាននិងកំពុងទាក់ចិត្តពលរដ្ឋអ្នកស្នើសុំសេវាដែលនិយមប្រើប្រាស់បច្ចេកវិទ្យាជាបន្តបន្ទាប់។ ជាក់ស្ដែងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានពលរដ្ឋមួយរូបបានប្រើប្រាស់គណនីអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Om Chetchan Nara បានបង្ហោះសារលាន់មាត់សរសើរសេវាក្នុងសំណេរដើមថា « ជឿអត់មកធ្វើ Passport ចំណាយពេលប៉ុន្មាននាទីប៉ណ្ណោះ ? បើចង់លឿន ចុះឈ្មោះតាមអនឡាញ (Online) ជាមុនពេលមកដល់ទីតាំង មហាស្រួល មន្រ្តីរស់រាយ និងធ្វើការលឿនរហ័ស»។ មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានទំនាក់ទំនងទៅកាន់ លោក Om Chetchan Nara ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីស្នើសុំព័ត៌មានបន្ថែម ដោយលោកបានស្វាគមន៍ភ្លាមៗដើម្បីសហការចែករំលែកបទពិសោធន៍មួយនេះជូនសាធារណជន។ លោកបញ្ជាក់ថា«ជាតំបូងខ្ញុំគ្រាន់តែសាកល្បងចុះឈ្មោះសាកមើលល្បងមើលតាមប្រព័ន្ធអនឡាញនេះ ហើយក៏លើកទីមួយដែរ ខ្ញុំភ័យដែរ ព្រោះមិនដឹងថាដំណើការរបៀបណា ប៉ុន្តែពេលនោះខ្ញុំក៏ធ្វើតាមការណែនាំ ដោយបញ្ចូលឯកសារមួយចំនួន ហើយឯកសារដែលដាក់នោះគឺដាក់ទៅត្រូវទាំងអស់ ដោយគ្មានភាពស្មុគស្មាញឡើយ ហើយងាយស្រួលបំផុតរហូតទទួលបានជោគជ័យតែម្តង»។ លោកបន្តថា ទោះជាឃើញជោគជ័យហើយក៏ដោយ ក៏លោកហាក់នៅតែមានក្តីសង្ឃឹមតិចបំផុត ដោយមិនដឹងថាពេលណាទើបមានការឆ្លើយតបត្រឡប់មកវិញ ដោយលោកបន្ថែមថា« ប៉ុន្តែទោះបីជាមានការឆ្លើយតប ឬមិនឆ្លើយតប ខ្ញុំត្រូវតែធ្វើដំណើរទៅទីតាំងធ្វើលិខិតឆ្លងដែនដដែល ព្រោះខ្ញុំមានតម្រូវការត្រូវប្រើប្រាស់បន្ទាន់ »។ […]
នារសៀលថ្ងៃពុធ ទី23 មេសា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពិធីជប់លៀងផ្លូវការជាកិត្តិយស ជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងវិមានសន្តិភាព ។
នារសៀលថ្ងៃពុធ ទី23 មេសា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពិធីជប់លៀងផ្លូវការជាកិត្តិយស ជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងវិមានសន្តិភាព ។ #dolynews
នារសៀលថ្ងៃទី23 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីជប់លៀងផ្លូវការជាកិត្តិយសជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
នារសៀលថ្ងៃទី23 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីជប់លៀងផ្លូវការជាកិត្តិយសជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ #dolynews
នាព្រឹកថ្ងៃទី23 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព។
នាព្រឹកថ្ងៃទី23 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព។ #dolynews
នារសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ2024 និងទិសដៅការងារឆ្នាំ2025 របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ2024 និងទិសដៅការងារឆ្នាំ2025 របស់ក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ចូលឆ្នាំថ្មីមានក្មេងទំនើងជាង១០នាក់ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!
ចូលឆ្នាំថ្មីមានក្មេងទំនើងជាង១០នាក់ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន! ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។ ជុំវិញករណីក្មេងទំនើងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច។ យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើងដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕ #dolynews
លោកឧត្តមសេនីយ សិទ្ធិ ឡោះ អញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ2025
លោកឧត្តមសេនីយ សិទ្ធិ ឡោះ អញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ2025 បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ2025នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ2025 (គិតពីថ្ងៃទី20 ខែមីនា ឆ្នាំ2025 ដល់ថ្ងៃទី19 ខែមេសា ឆ្នាំ2025) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលក្រោមឱវាទ គ្រប់អង្គភាពចំណុះ។ យ៉ាងណាមិញ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង31 លោកអធិការនគរបាលក្រុងស្រុកទាំង9 លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង4 និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង67 ឃុំ/សង្កាត់។ សូមជម្រាបថា ដើម្បីធានាសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងដូចខាងក្រោមនេះ ត្រូវពង្រឹងការបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ -ពង្រឹងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព -បន្តពង្រឹងការអនុវត្តន៍ […]