ព័ត៌មានជាតិ

លោកឧត្តមសេនីយ សិទ្ធិ ឡោះ អញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ2025

លោកឧត្តមសេនីយ សិទ្ធិ ឡោះ អញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ2025

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ2025នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ2025 (គិតពីថ្ងៃទី20 ខែមីនា ឆ្នាំ2025 ដល់ថ្ងៃទី19 ខែមេសា ឆ្នាំ2025) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាលក្រោមឱវាទ គ្រប់អង្គភាពចំណុះ។

យ៉ាងណាមិញ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង31 លោកអធិការនគរបាលក្រុងស្រុកទាំង9 លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង4 និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង67 ឃុំ/សង្កាត់។

សូមជម្រាបថា ដើម្បីធានាសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងដូចខាងក្រោមនេះ ត្រូវពង្រឹងការបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ -ពង្រឹងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព -បន្តពង្រឹងការអនុវត្តន៍ ផែនការលេខ023/ផ.ក ស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើមនុស្ស ការធ្វើអាជីវកម្មលើស្រ្តីនិងកុមារ ជម្រុញកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលផុតសុពលភាព អ្នកទើបគ្រប់អាយុប្រើប្រាស់ -បន្តពង្រឹងយន្តការប្រចាំបញ្ជា24ម៉ោង និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *