ឆ្នាំ២០២៤ គ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យ និងព្យាបាលជំងឺ ជូនមន្ត្រី កងកម្លាំង ជាង ២ម៉ឺននាក់! ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន២២.៦៧៨ នាក់ ស្រី៣.៦៧៧នាក់ ក្នុងនោះមន្ទីរពេទ្យ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥.២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៥នេះ។ របាយការណ៍បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់ ស្មើនឹងកំណើន១៣៩%។ នៅឆ្នាំកន្លងទៅនោះដែរ ក្រសួងក៏បានពង្រឹងកម្មវិធីអប់រំសុខភាព និងបង្ការជំងឺឆ្លង រួមមាន ការបើកវគ្គបណ្តុះបណ្តាលអប់រំសុខភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដល់គ្រូបង្គោលក្នុងជួរកងកម្លាំងនគរបាលជាតិ ចំនួន៥ខេត្ត និងរៀបចំសិក្ខាសាលាស្ដីពីសុខភាពនគរបាល ក្រោមមូលបទ«ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺលើសជាតិអាស៊ីតអ៊ុយរិចក្នុងឈាម និងជំងឺទឹកនោមផ្អែម» នៅស្នងការដ្ឋាននគរបាលខេត្តចំនួន៤ មានអ្នកចូលរួម៣២០រូប ស្រី៩៤នាក់។ ក្រៅពីនេះ ក្រសួងបានផ្សព្វផ្សាយអប់រំអំពីការការពារជំងឺគ្រុនចាញ់ ដល់កងកម្លាំងនគរបាលជាតិនៅខេត្តរតនគិរី និងខេត្តព្រះវិហារ បើកផ្តល់ឱសថបរិក្ខារវេជ្ជសាស្រ្តគោលរបបជូនបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ និងអង្គភាពប្រមូលផ្តុំចំនួន១២អង្គភាព និងប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៩ សរុបចំនួន២១.៣៥០មុង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ […]
Month: March 2025
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ។ រាជធានីភ្នំពេញ : នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត ២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។ គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានតាមដានយ៉ាងយកចិត្តទុកដាក់លើមួយសកម្មភាពរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។ […]
នារសៀលថ្ងៃទី31 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញជាអធិបតីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់សហព័ន្ធកីឡាទូកកានូ រ៉ូអ៉ីងកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃទី31 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញជាអធិបតីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024 និងលើកទិសដៅការងារឆ្នាំ2025 របស់សហព័ន្ធកីឡាទូកកានូ រ៉ូអ៉ីងកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលសម្តេច បានផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមវិសិដ្ឋមេត្រី ហ៊ុន សាន ជាបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលសម្តេច បានផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមវិសិដ្ឋមេត្រី ហ៊ុន សាន ជាបងប្រុសបង្កើតសម្តេចតេជោ ហ៊ុន សែន ។ #dolynews
នាយរងផ្នែកព្រហ្មទណ្ឌ ស្រុកអង្គស្នួលបា.ក់.ភ្លៅព្រោះ ករណីចោរប្លន់នៅលើផ្លូវល្បឿនលឿនត្រូវបង្ក្រាបបានព្រឹកម៉ិញជាមុខសញចាស់
នាយរងផ្នែកព្រហ្មទណ្ឌ ស្រុកអង្គស្នួលបា.ក់.ភ្លៅព្រោះ ករណីចោរប្លន់នៅលើផ្លូវល្បឿនលឿនត្រូវបង្ក្រាបបានព្រឹកម៉ិញជាមុខសញចាស់ សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2025នេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានធ្វើប្រតិបត្តិការបង្ក្រាបករណីចោរប្លន់ជាមុខសញចាស់ ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការកន្លងមក តែពួកតែពួកជនល្មេីសធ្វើសកម្មភាពថ្ងៃនេះ ដដោយមានគ្នាច្រើននាក់ ហេតុការណ៍ដំបូង គឺជនល្មេីសឆក់ទូរស័ព្ទជនរងគ្រោះម្នាក់ ដោយទូរស័ព្ទជនរងគ្រោះមានដាក់ GPS ក៏ប្ដឹងសមត្ថកិច្ច សមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ ចំណែកជនល្មើសម្នាក់ទៀតរត់ចូលទៅផ្លូវល្បឿនលឿន និងប្លន់រថយន្ដជនរងគ្រោះជិញគេចខ្លួន រួចបេីករថយន្ដបុកបារ៉ាសនៅខេត្តកំពង់ស្ពឺ រួចករួចក៍បកចូលមកតាមផ្លូវជាតិលេខ4វិញ ហើយក៏បានបុកលោក នាយរងផ្នែកព្រហ្មទណ្ឌ ស្រុកអង្គស្នួល ខេត្តកណ្តាល មួយរូប រងរបួសបាក់ភ្លៅ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមភ្លាមនោះ។
នៅមុននេះបន្តិច លោក មាន សំណាង អធិការស្រុកអង្គស្នួល បានតាមប្រមាញ់ជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធ និងបាញ់ប្លន់រថយន្តលុចស៊ីសGX470ពណ៌ កាម៉ៃមួយគ្រឿង លើផ្លូវល្បឿនលឿននាព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2025នេះ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ ក្រោយប្លន់យករថយន្តហេីយគេចខ្លួនបានបន្តិច ។
នៅមុននេះបន្តិច លោក មាន សំណាង អធិការស្រុកអង្គស្នួល បានតាមប្រមាញ់ជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធ និងបាញ់ប្លន់រថយន្តលុចស៊ីសGX470ពណ៌ កាម៉ៃមួយគ្រឿង លើផ្លូវល្បឿនលឿននាព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2025នេះ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ ក្រោយប្លន់យករថយន្តហេីយគេចខ្លួនបានបន្តិច ។ យ៉ាងណាម៉ិញជនរងគ្រោះ រួមទាំងក្រុមគ្រួសារ ដែលត្រូវជនសង្ស័យប្លន់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការ នគរបាលស្រុកអង្គស្នួលដើម្បីសាកសួរចម្លើយនិង បន្តនីតិវិធីតាមផ្លូវច្បាប់។ #dolynews
នារសៀលថ្ងៃទី28 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារសៀលថ្ងៃទី28 ខែមីនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅសង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការដៃគូជាតិ និងអន្តរជាតិ និងណែនាំអាជ្ញាធរជាប់ព្រំដែន ត្រៀមបង្ការ ទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូលកម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការដៃគូជាតិ និងអន្តរជាតិ និងណែនាំអាជ្ញាធរជាប់ព្រំដែន ត្រៀមបង្ការ ទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូលកម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ! ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការលើកទឹកចិត្តដល់អង្គការដៃគូជាតិ និងអន្តរជាតិ ដែលបានចូលរួមគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្រ្តទាំងបួន ដែលត្រូវបានកំណត់ដោយឯកភាពគ្នា ក្នុងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងបានណែនាំដល់អាជ្ញាធរជាប់ព្រំដែនត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ជនអន្ដោប្រវេសន៍ ចេញ-ចូលកម្ពុជា ដោយខុសច្បាប់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ។ ពីវេទិកានោះដែរ ប្រមុខក្រសួងមហាផ្ទៃ បានលើកឡើងថា ពិធីផ្សព្វផ្សាយលទ្ធផលការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីចែកជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានជ្រាបអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ការ ទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស […]