ខេត្តស្វាយរៀង ថ្ងៃសុក្រ ទី 30 ខែកញ្ញា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ រោងចក្រ RMKH Glove (Cambodia) Co., Ltd នៅក្រុងបាវិត ខេត្តស្វាយរៀង។
Month: September 2022
នៅព្រឹកថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។
នៅព្រឹកថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។ ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.សៀមរាបប្រើរយៈពេល10ថ្ងៃ ចម្ងាយរាប់មុឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។ នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន៕
នៅព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី6» ។
នៅព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី6» ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី6» ក្រោមប្រធានបទ ” សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។ តាមរបាយការណ៍ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។ កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ […]
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន ។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងលើកឡើងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងក្របខណ្ឌការរក្សាសន្តិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជា។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងបន្តចូលរួមក្នុងការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលខាងមុខបន្តទៀត។ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំអាស៊ី -បូព៌ា នៅខែវិច្ឆិកា ខាងមុខនេះ នៅកម្ពុជា។ ឯកឧត្តម […]
នៅព្រឹកថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2022ដដែលនេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅព្រឹកថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2022ដដែលនេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បន្ទាប់ពីទទួលទានអាហារការងាពេលព្រឹកជាមួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសដែលសម្ដេចតេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។ នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និងគណៈប្រតិភូ សម្ដេចបានបញ្ជាក់ថា សម្ដេចបានជួប ឯកឧត្តម នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77 ហើយបន្ទាប់មក សម្ដេចក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយដែលបានជួប ឯកឧត្តម ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេសកិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម នៅព្រឹកថ្ងៃទី27 ខែកញ្ញា ឆ្នាំ2022 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។ សម្តេចតេជោមានប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77 និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ ឯកឧត្តម […]
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីបង់ក្លាដែស។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីបង់ក្លាដែស។ នារសៀលថ្ងៃទី22 ខែកញ្ញា ឆ្នាំ2022 ពេលវេលានៅអាមេរិក ត្រូវនឹងទៀបភ្លឺថ្ងៃទី23 ខែកញ្ញា ឆ្នាំ2022 វេលានៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid 19 ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន 1លានដូសកន្លងទៅ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយដែលដាក់ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដែស ហើយព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកជំទាវ […]
អ្នកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ airway បានឧបត្ថម្ភរការដឹកជញ្ជូនតាមថភ្លើង សម្រាប់ការធ្វើដំណើរត្រឡប់ទៅផ្ទះក្នុងពិធីបុណ្យភ្ជុំ ដោយមិនគិតកម្រៃ។
អ្នកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ airway បានឧបត្ថម្ភរការដឹកជញ្ជូនតាមថភ្លើង សម្រាប់ការធ្វើដំណើរត្រឡប់ទៅផ្ទះក្នុងពិធីបុណ្យភ្ជុំ ដោយមិនគិតកម្រៃ។ សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នេះ រថភ្លើងខ្សែទី 1 ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ ចំណែករថភ្លើងទី 2 ចេញពីខេត្តពោធិ៍សាត់ បាត់ដំបង គឺមិនអាចធ្វើដំណើរទៅបានដោយសារមានជំនន់ទឹកភ្លៀងបង្កឲ្យមានការបាក់ស្រុតផ្លូវរថភ្លើង ដូច្នេះអ្នកឧកញ៉ា បានបញ្ចេញរថយន្តក្រុងដើម្បីដឹកបងប្អូនឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបងវិញ ដោយមិនគិតសាហុយ។
រនៅព្រឹកថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម ឃួនស្រេង បានបញ្ចេញរថយន្តចំនួន 175 គ្រឿង ដើម្បីដឹកបងប្អូនវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងពិធីបុណ្យភ្ជុំបិណ្ឌដោយមិនយកកម្រៃ។
រនៅព្រឹកថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម ឃួនស្រេង បានបញ្ចេញរថយន្តចំនួន 175 គ្រឿង ដើម្បីដឹកបងប្អូនវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងពិធីបុណ្យភ្ជុំបិណ្ឌដោយមិនយកកម្រៃ។ ដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៍ដោយក្ដីញញឹមក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភបុណ្យភ្ជុំបិណ្ឌ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដោយមិនគិតថ្លៃ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ រថយន្តក្រុងចំនួន175គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល 5ថ្ងៃ ចាប់ពីថ្ងៃទី23 ដល់ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2022 ដោយមិនបង់ប្រាក់ ដោយក្នុងនោះរថយន្តក្រុងចំនួន125គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនតាមបណ្ដាលខេត្ត នឹង50គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ៕