ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់នាយកខុទ្ទកាល័យ នាំថវិកា ៨០លានរៀល ជូនគ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់នាយកខុទ្ទកាល័យ នាំថវិកា ៨០លានរៀល ជូនគ្រួសារយោធិនពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូ ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកាចំនួន ៨០លានរៀល ជូនឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិន ទាំង ២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ អំពីសេចក្ដីសោកស្ដាយជាពន់ពេក និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាមួយក្រុមគ្រួសារសពយោធិនពលី ក៏ដូចជាថ្នាក់ដឹកនាំ […]

ព័ត៌មានជាតិ

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី138 នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី1 ខែឧសភា ឆ្នាំ2024 នេះ។

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី138 នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី1 ខែឧសភា ឆ្នាំ2024 នេះ។   #dolynews

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតភូជាន់ខ្ពស់កម្ពុជា នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤!

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតភូជាន់ខ្ពស់កម្ពុជា នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤!   #dolynews

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង6 ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង6 ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្នំពេញ : នៅរសៀលថ្ងៃចន្ទទី 29 ខែមេសា ឆ្នាំ 2024 នេះ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់បានសរសើរនិងរង្វាន់ដល់រដ្ឋបាលខេត្តទាំង 6 រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, មណ្ឌលគិរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖ 1 / ប័ណ្ណសរសេីរចំនួន 1 2 / ថវិកាចំនួន 200លានរៀល 3 / ភេសជ្ជ:ចំនួន 1ពាន់កេស   #dolynews

ព័ត៌មានជាតិ

សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2023 និងលើកផែនការសកម្មភាពការងារឆ្នាំ2024 របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី (ក.ជ.ក.ស) ដែលពិធីនេះប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2024នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2023 និងលើកផែនការសកម្មភាពការងារឆ្នាំ2024 របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី (ក.ជ.ក.ស) ដែលពិធីនេះប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2024នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួរគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

នៅព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2024នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួរគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញញត្តិគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។   ក្នុងញត្តិគាំទ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។   ក្នុងញត្តិគាំទ្រដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពក្រុមការងារចល័ត និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សសង្កាត់ជើងទឹក។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជើងទឹក និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ ព្រមទាំងសមាជិក សមាជិកាដែលបានអញ្ជើញចូលរួមផងដែរ។ […]

ព័ត៌មានជាតិ

ញត្តិគាំទ្ររបស់ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា!

ញត្តិគាំទ្ររបស់ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា!   #dolynews