អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថាករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ពុំមែនមកពីបច្ចេកទេសសំណង់នោះឡើយ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលបញ្ជាក់ថា ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការក្រសួងមហាផ្ទៃ ពុំមែនមកពីបច្ចេកទេសសំណង់នោះឡើយ។ តាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ករណីហូរទឹកនេះ អាចជាចេតនាទុច្ចរិតរបស់បុគ្គលដែលមិនសប្បាយចិត្តនឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ ក្រោមការចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើអោយទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដដែល បានបញ្ជាក់ដែរថា ទោះបីកាមេរ៉ាសុវត្តិភាពពុំទាន់បំពាក់រួចរាល់គ្រប់ជ្រុងនៅឡើយក្តី ក៏គណៈកម្មការសាងសង់អគារ បាន និងកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញា ណបុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការតាមច្បាប់ និងអនុវត្តវិន័យតាមលក្ខខន្តិកៈមន្ត្រីនគរបាលជាតិ៕ #dolynews
Month: August 2023
នាព្រឹកថ្ងៃទី 31 ខែសីហា ឆ្នាំ 2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី1 នីតិកាលទី7 ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី 29រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ។
នាព្រឹកថ្ងៃទី 31 ខែសីហា ឆ្នាំ 2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី1 នីតិកាលទី7 ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី 29រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ។ #dolynews
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ហា ៦ធំៗ ជាជំងឺសង្គមសម្រាប់វិញ្ញាសាអាណត្តិទី៧នេះ!
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ហា ៦ធំៗ ជាជំងឺសង្គមសម្រាប់វិញ្ញាសាអាណត្តិទី៧នេះ! ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាធំៗ ចំនួន ៦ ជាជំងឺសង្គម ដើម្បីឱ្យអគ្គស្នងការដ្ឋាន និងស្នងការដ្ឋានរាជធានី ខេត្ត កំណត់មុខសញ្ញាអនុវត្តកម្ចាត់។ ជំងឺសង្គមទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ជាបញ្ហារួមមាន ៖ ទី១. បញ្ហាគ្រឿងញៀន ទី២. ចរាចរណ៍ ទី៣. ចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. អំពើជួញដូរមនុស្សគ្រប់ប្រភេទ ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង និងទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា មានបញ្ហាច្រើនទៀតនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នា តែជាជំហានៗក្រសួងមហាផ្ទៃ ចាប់យកបញ្ហាទាំង៦ នេះ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គនាយក ដែលប្រកាសតែងតាំងថ្មី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គនាយក ដែលប្រកាសតែងតាំងថ្មី ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាអង្គពិធីទាំងមូល ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យនគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ មតិផ្តាំផ្ញើទាំង ៩ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមមាន ៖ ទី១. កសាងប្រព័ន្ធ និងបង្កើនវប្បធម៌ទំនាក់ទំនង និង ត្រូវបន្តសហការគ្នាឲ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រម ដែលមាននៅក្នុងលក្ខនិ្តកៈរបស់ក្រសួងមហាផ្ទៃ និងការគំាពារល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ សំដៅធ្វើយ៉ាងណា ដើម្បីឱ្យស្ថាប័នរបស់ខ្លួនមានភាពល្អប្រសើរបន្ថែមទៀត។ ហើយក្នុងនាមជាសេនាធិការឲ្យក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាននីមួយៗ ត្រូវសិក្សារៀបចំ កសាងពង្រឹងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត […]
សម្តេចក្រឡាហោម ស ខេង ថ្វាយសារថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងសម្តេច ជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ៕
សម្តេចក្រឡាហោម ស ខេង ថ្វាយសារថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងសម្តេច ជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ៕ #dolynews
សេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ។
សេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ។ នាថ្ងៃទី 29 ខែសីហា ឆ្នាំ 2023 នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានសេចក្តីសោមនស្សរីករាយ សូមបញ្ជាក់ជូនសាធារណជន បានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី28 ខែសីហា ឆ្នាំ2023នេះ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូនឯកឧត្តម អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ ។ ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ ៖ #dolynews
នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម អភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិត តាមបណ្តារោងចក្រ សហគ្រាស ចំនួន 18.000នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម អភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិត តាមបណ្តារោងចក្រ សហគ្រាស ចំនួន 18.000នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ #dolynews