ព្រះករុណាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងនឹងផ្លាស់ប្ដូរអភិបាលខេត្ត។ 1. ឯកឧត្តម ម៉ុម សារឿន ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ 2. ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ 3. ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ 4. ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ 5. ឯកឧត្តម ជាវ តាយ ពីអភិបាលនៃគណៈអភិបាលខេត្តកំពត ទៅជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ 6. ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ 7. ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ 8. ឯកឧត្តម សុខ លូ ពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
Month: September 2021
នៅព្រឹកថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត សម្រាប់រយៈពេល9ខែ នៃឆ្នាំ2021នេះ។
នៅព្រឹកថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត សម្រាប់រយៈពេល9ខែ នៃឆ្នាំ2021នេះ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ក្នងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះត្រូវគិតគូរអំពីចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាលវត្តអារាមនានាក្នុងមូលដ្ឋានខ្លួន ពីព្រោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ19 ចំពោះប្រជាពលរដ្ឋ ដែលត្រូវទៅវត្តអារាមតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដើម្បីការពារកាឆ្លងរីករាលដាលនៃជំងឺកូវីដ19 ចូលក្នុងសហគមន៍។ ជាពិសេសកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹងនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល សម្រាប់9ខែ នៃឆ្នាំ2021 នៅសាលាខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង 11កងកម្លាំងទាំង3 មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត។ […]
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ នៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន 229គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ19 មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ19ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង 229គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។ […]
សម្រាប់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ ការអនុវត្តវិធានការច្បាប់មានចំនួន 46 ករណី 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 63នាក់ (បញ្ជូនទៅតុលាការ) 1នាក់។ 2. ឃាត់យានយន្ត (រថយន្ត 16គ្រឿង និងម៉ូតូ 17គ្រឿង)។ 3. ពិន័យជាប្រាក់ ចំនួន15,200,000រៀល។
គិតត្រឹមថ្ងៃទី29 ខែកញ្ញា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 98,99% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,41% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 88,06% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់។
គិតត្រឹមថ្ងៃទី29 ខែកញ្ញា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 98,99% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,41% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 88,06% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់។
នៅព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តមណ្ឌលគីរី។
នៅព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តមណ្ឌលគីរី។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានបន្តដំណើរមកកាន់ វិទ្យាល័យអូរាំង ដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែលមានអាយុ18ឆ្នាំឡើងក្នុងខេត្តមណ្ឌលគិរី។