សេចក្ដីប្រកាសព័ត៌មាន រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការកែសម្រួលផ្ទៃដីទំហំ 3,448 ហិចតា 77អា ចេញពីតំបន់3 បញ្ចូលមកតំបន់2 នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។
Month: May 2022
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី27 ខែឧសភា ឆ្នាំ2022 នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប។
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី27 ខែឧសភា ឆ្នាំ2022 នេះ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅថ្ងៃនេះ សម្ដេចតេជោ មានកិត្តិយសបានទួលប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ឱ្យបានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅលើការអភិរក្ស ការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បឹង ទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹងដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តំបន់បឹងទន្លេសាបចែកចេញជា4តំបន់ ហើយតំបន់ទី4 ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត។ សម្តេចតេជោបានមានប្រសាសន៍ថា តំបន់បឹងទន្លេសាបនេះ ចែកជា2កត្តាចាំបាច់ ដែលកត្តាទី1 ការអភិរក្ស និងកត្តាទី2 គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាបនោះ។ បញ្ហាបឹងទន្លេសាបត្រូវគិតលើគោលការណ៍សំខាន់3 ហើយគោលការណ៍ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ណែនាំទៅដល់ខេត្តទាំង6ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី26 ខែឧសភា ឆ្នាំ2022 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ2022 របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល5ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ផងដែរ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព៕
រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី 24 ខែឧសភា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម TRAN VIET TRUONG សមាជិកមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី 24 ខែឧសភា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម TRAN VIET TRUONG សមាជិកមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។