សេចក្ដីជូនដំណឹង នៅថ្ងៃទី 25 ខែឧសភា ឆ្នាំ 2022 នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើលិខិតតបទៅប្រធានគណបក្សភ្លើងទៀន គឺលោក ទាវ វណ្ណុល ថា ការសម្រេចស្នើសុំតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺផ្ទុយនឹងប្រការ20 និងប្រការ33 នៃលក្ខន្តិកៈរបស់គណបក្សភ្លើងទៀន។
