អ្នកពាក់ព័ន្ធនៅ ផ្សារដើមគរ សរុបចំនួន 88 នាក់ ត្រូវបានរកឃើញ វិជ្ជមាន មេរោគកូវីដ-19 គិតត្រឹមថ្ងៃទី18 ខែមេសា ឆ្នាំ2021ម៉ោង 10-09។
ដូច្នេះសូមមេត្តាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅផ្សារ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារជាប្រចាំនៅ ផ្សារដើមគរ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ -19 ដែលមានទីតាំងនៅ!
វិទ្យាល័យបាក់ទូក
វិទ្យាល័យបឹងត្របែក
មណ្ឌលសុខភាពចាក់អង្រែក្រោម
មន្ទីរពេទ្យខ្មែរ-សូវៀត
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ3
មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)
ហើយសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។