ភូមិគ្រឹះតាខ្មៅ ថ្ងៃអាទិត្យ ទី30 ខែមិថុនា ឆ្នាំ2024នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួប និងពិសារអាហារ ជាមួយគូរទី1 ដល់ទី 13 ដែលបានរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសម័យកម្ពុជាប្រជាធិបតេយ្យ។ #dolynews
Month: June 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សខា បានរួមចំណែកផ្ដល់ភាពកក់ក្ដៅផ្នែកសេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សខា បានរួមចំណែកផ្ដល់ភាពកក់ក្ដៅផ្នែកសេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី! ក្នុងពិធីសំណេះសំណាលខ្លីជាមួយប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ នៅស្រុកសុីធរកណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាឱកាសនេះ ក៏មិនខុសពីកន្លងមកដែរ គឺដើម្បីចូលរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋលើផ្នែកសេវាសុខភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ភ្ជាប់នឹងគោលនយោបាយសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតការយកចិត្តដាក់ទៅលើវិស័យអាទិភាពមួយចំនួន បន្តពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្នុងនោះគោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព […]
ក្រុមឈ្មួញសម្រុកកាយយកអាចម៌ដី ពីប្រឡាយតាហោ យកទៅចាក់ដីឡូតិ៍រាប់ហិតា ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល
ក្រុមឈ្មួញសម្រុកកាយយកអាចម៌ដី ពីប្រឡាយតាហោ យកទៅចាក់ដីឡូតិ៍រាប់ហិតា ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល កណ្តាល៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅ នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មាននៅរសៀលថ្ងៃ28 ខែមិថុនា ឆ្នាំ2024នេះថា មានក្រុមឈ្មួញកាយយកអាចម៌ដី ពីប្រឡាយតាហោយកទៅចាក់ដីឡូតិ៍រាប់ហិតា រយៈពេលជាយូរខែណាស់មកហើយដោយយកលះថាជាការស្ដារប្រឡាយព្រែកតាហោ ប៉ុន្តែអាជ្ញាធរមិនមានកាហាមឃាត់ឡើយ។ យ៉ាងណាមិញអង្គភាពយើងខ្ញុំក៏បានឆាតតាមតេឡេក្រាមទៅសួរលោកមេការកាយប្រឡាយនេះដែរ។ដោយលោកមេការបានប្រាប់តាមតេឡេក្រាមថា កាកាយនេះគឺមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ និងស្រុក ដឹងឮដែរ ក៏ប៉ុន្តែលោកមេកាមិនបានបង្ហាញអំពីលិខិតអនុញ្ញាតដែលពាក់ព័ន្ធមកអង្គភាពសារព័ត៌មានយើងខ្ញុំឡើយ។ដោយឡែកអង្គភាពសារព័ត៌មានរបស់យើងខ្ញុំមិនអាចទំនាក់ទំនងទៅលោកមេភូមិមេឃុំ ដើម្បីសួរនាំអំពីកាកាយប្រឡាយព្រែកតាហោនេះសោះប៉ុន្តែអង្គភាពយើងខ្ញុំនិងទទួលការបកស្រាយរាល់ម៉ោងធ្វើការ។ #dolynews
ស.ម្លា.ប់.ស.ង្សា.រ.រួចហើយរត់គេចខ្លួន ឈា.ម.ស្រែ..ក.ស្បែ.កហៅពេលនេះសមត្ថកិច្ចក្របួចជាប់
ស.ម្លា.ប់.ស.ង្សា.រ.រួចហើយរត់គេចខ្លួន ឈា.ម.ស្រែ..ក.ស្បែ.កហៅពេលនេះសមត្ថកិច្ចក្របួចជាប់ ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហកាជាមួយអធិការនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ23ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន មួយកន្លែង ទីលំនៅស្នាក់បន្ទប់ជួលគ្មានលេខជាន់ទី1 ផ្លូវលេខ287 ភូមិ11 ក្រុម41 សង្កាត់បឹងកក់1 ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ23ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ជាមួយគ្នានឹងជនសង្ស័យ ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។ ប្រតិបត្តិការនេះ ឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី28 ខែមិថុនា ឆ្នាំ2024 កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕ #dolynews
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះឆេះផ្ទះដោយអគីភ័យ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ ដោយក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រី បាននាំថវិការចំនួន ៤០មុឺនរៀល ឯកឧត្តម សុខ ចាន់ភក្តី ថវិការចំនួន ៣០មុឺនរៀល នឹងអំណោយមួយចំនួនមានជា: អង្ករ ៥០គីឡូ មី ធុងទឹកចំណុះ៤៥លីត្រ ចង្រ្កាន្តហ្គាសចំនួន១ ប្រេងឆាមួយដបធំ ទឹកត្រីចំណុះ ព្រមទាំងគ្រឿងបរិក្ខាប្រេីប្រាស់មួយចំនួនប្រគល់ជូនដល់គ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិអង្រ្គង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះឆេះផ្ទះដោយអគីភ័យ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ ដោយក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រី បាននាំថវិការចំនួន ៤០មុឺនរៀល ឯកឧត្តម សុខ ចាន់ភក្តី ថវិការចំនួន ៣០មុឺនរៀល នឹងអំណោយមួយចំនួនមានជា: អង្ករ ៥០គីឡូ មី ធុងទឹកចំណុះ៤៥លីត្រ ចង្រ្កាន្តហ្គាសចំនួន១ ប្រេងឆាមួយដបធំ ទឹកត្រីចំណុះ ព្រមទាំងគ្រឿងបរិក្ខាប្រេីប្រាស់មួយចំនួនប្រគល់ជូនដល់គ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិអង្រ្គង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
អបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!
អបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា! នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ជាពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន រហូតសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែងតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញបរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង […]
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី 27 រហូតដល់ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2024 នេះ តំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា0,50ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា 2,00ម៉ែត្រ ដោយឡែកតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី 27 រហូតដល់ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2024 នេះ តំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា0,50ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា 2,00ម៉ែត្រ ដោយឡែកតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។ #dolynews
ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ សិស្សានុសិស្ស ត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះប្រើម៉ូតូ កង់ និងកង់អាគុយ ត្រូវតែពាក់មួកសុវត្ថិភាព!
ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ សិស្សានុសិស្ស ត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះប្រើម៉ូតូ កង់ និងកង់អាគុយ ត្រូវតែពាក់មួកសុវត្ថិភាព! ជាប្រការមិនគួរឱ្យបន្តកើតមានឡើយ ចំពោះករណីសិស្សានុសិស្សមួយចំនួន ដែលបាននឹងកំពុងប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយ ជាដើម ធ្វើដំណើរទៅ និងមកពីសាលារៀន ដោយមិនបានពាក់មួកសុវត្ថិភាព។ មិនគួរឱ្យកើតមាន ក៏ព្រោះតែវាជាការបញ្ជាក់ច្បាស់ថា ទម្លាប់មិនគោរពច្បាប់ចរាចរណ៍ បានកើតមានឡើងតាំងតែពីពេលសិស្សានុសិស្ស ដែលជាអ្នកបន្តវេន ទៅទទួលការអប់រំនៅសាលារៀនរួចទៅហើយ។ បញ្ហានេះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងទទួលស្គាល់ថា នៅបន្តកើតមាន និងត្រូវការការចូលរួមពីភាគីពាក់ព័ន្ធ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទ ការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានមានប្រសាសន៍ថា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សារដ្ឋជាច្រើនហើយ បានអនុវត្តវិធានការវិន័យ និងអប់រំ ឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពពេលធ្វើណើរមកសាលារៀន ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ បើតាមលោកឧត្តមសេនីយ៍ឯក […]