សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី 27 រហូតដល់ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2024 នេះ តំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា0,50ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា 2,00ម៉ែត្រ ដោយឡែកតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី10% តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី5% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី10%។
#dolynews