ព័ត៌មានជាតិ

សារពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ!

សារពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ!   #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី “ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ2025”

សេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី “ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ2025”   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត

ឯកឧត្តម នេត្រ ភក្ត្រា ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត រាជធានីភ្នំពេញ : ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖ ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា ទី៣-មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។ ដូច្នេះការដែលយកផែនទី google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវនិងមិនអាចយកជាការបានឡើយ។ សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផងបានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ម្យ៉ាងទៀត, […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី30 ខែសីហា​ ឆ្នាំ2024នេះ ឯកឧត្តម​ គួច​ ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល​ រួមនឹងឯកឧត្តម នូ សាខន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ​ នៃរដ្ឋបាលស្រុកល្វាឯម​​ នៅសាលាស្រុកល្វាឯម​ ខេត្តកណ្ដាល។

នាព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមនឹងឯកឧត្តម នូ សាខន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃរដ្ឋបាលស្រុកល្វាឯម នៅសាលាស្រុកល្វាឯម ខេត្តកណ្ដាល។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា នាព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី29 ខែសីហា ឆ្នាំ2024ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី30 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ត្រី នៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ត្រី នៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ!   #dolynews

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ អំពីមរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានពលីជីវិតក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា នៅថ្ងៃទី29 ខែសីហា ឆ្នាំ2024 វេលាម៉ោង 4:30នាទីល្ងាច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ អំពីមរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានពលីជីវិតក្នុងពេលបំពេញប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា នៅថ្ងៃទី29 ខែសីហា ឆ្នាំ2024 វេលាម៉ោង 4:30នាទីល្ងាច៕   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី29 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី29 ខែសីហា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។   #dolynews

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រាប់ពេជ្រ5គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ។

សម្ដេចតេជោ ហ៊ុន សែន គ្រាប់ពេជ្រ5គ្រាប់ដែលពុកម៉ែកែឆ្នៃដោយផ្ទាល់ដៃ។ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែឆ្នៃវានិងប្រើប្រាស់វាឲ្យមានប្រយោជន៍។មាសឬពេជ្រនឹងគ្មានតម្លៃឬតម្លៃតិចប្រសិនយើងមិនចេះកែឆ្នៃឬយកវាទៅទុកចោល។ ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕   #dolynews