ព័ត៌មានជាតិ

ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ ៧២នាក់

ជិតមួយខែមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបករណីល្បែងស៊ីសង ៥៣ទីតាំង បញ្ចូនជនសង្ស័យទៅតុលាការ ៧២នាក់ ភ្នំពេញ ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។   បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ ចំណែកឯការបង្ក្រាបទីតាំងចំនួន២៤ទៀត ឃាត់មនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការនោះទេ។ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ […]

ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សេចក្តីសម្រេច ស្តីពី ការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សេចក្តីសម្រេច ស្តីពី ការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ មុនការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់, ទាំងនៅក្នុងតំបន់ និងលើសកលលោក, ជាមួយនឹងអត្រាកំណើន ជាមធ្យម ប្រមាណ ៧% ក្នុងមួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។ ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងន័យនេះ, ការប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ឬ ហៅកាត់ថា «វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្នុងថ្ងៃនេះ អាចត្រូវបានចាត់ទុកថាជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាល នៅក្នុងទិសដៅនេះ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅសណ្ឋាគារ សុខាខេត្តព្រះសីហនុ។   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 30 ខែមករា ឆ្នាំ 2024 នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ2023 និងលើកទិសដៅឆ្នាំ2024 ហើយប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្តកណ្ដាល។

នាព្រឹកថ្ងៃទី 30 ខែមករា ឆ្នាំ 2024 នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ2023 និងលើកទិសដៅឆ្នាំ2024 ហើយប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្តកណ្ដាល។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។   #dolynews ៦

ព័ត៌មានជាតិ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជួបជាមួយ លោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជួបជាមួយ លោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ វិមានសន្តិភាព នាព្រឹកថ្ងៃចន្ទទី 29 ខែមករា ឆ្នាំ 2023 នេះ មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្ម លើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បច្ចុប្បន្នបេសកកម្មរបស់មូលនិធិ GX Foundation ក៏បានកំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា។ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកម្ពស់សុខភាពសាធារណៈ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃច័ន្ទទី 29 ខែមករា ឆ្នាំ 2024 នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃច័ន្ទទី 29 ខែមករា ឆ្នាំ 2024 នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី…..

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី….. ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2024 នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល រួមនិងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី មន្រ្តីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និង គណៈអភិបាលក្រុង ស្រុក ទូទាំងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅវត្តព្រះឥន្រ្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គូបញ្ជាក់ផងដែរថា “បុណ្យផ្កាប្រាក់មហាសាមគ្គី ក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់ធនធាន មនុស្ស និងព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យរីកចម្រើនឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”៕   #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2024 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថាព្រឹកមុិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេន សីហា។

នាព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2024 នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថាព្រឹកមុិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេន សីហា។ ចំណុចសំខាន់តើត្រូវជួយកូននេនសីហារបៀបណា?និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅនិងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅអធិការវត្តនិងកូននេនសីហាដោយរួមដំណើរជាមួយអួន សារ៉ាត់ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។សូមអរគុណកូនអួន សារ៉ាត់ដែលបានជួយផ្សព្វផ្សាយពីកូននេន សីហានិងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេនសីហាដើម្បីកសាងព្រះវិហារនិងសូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ចំណែកខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្តនិងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេនសីហាពីតា៕   #dolynews