ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី…..
ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2024 នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល រួមនិងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី មន្រ្តីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និង គណៈអភិបាលក្រុង ស្រុក ទូទាំងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅវត្តព្រះឥន្រ្ទសាមគ្គីធម៌ នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
គូបញ្ជាក់ផងដែរថា “បុណ្យផ្កាប្រាក់មហាសាមគ្គី ក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់ធនធាន មនុស្ស និងព្រះសង្ឃ ក្នុងវិស័យព្រះពុទ្ធសាសនា ឲ្យរីកចម្រើនឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”៕
#dolynews