សារលិខិតរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបលើកទី75 ទិវាកុមារអន្តរជាតិ1 មិថុនា ខួបលើកទី23 ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ12 មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ2024នេះ។ #dolynews
Month: May 2024
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថាខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោកអាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថាខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោកអាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។ តាមពិតទៅលោកអាត់ ធន់មានទំនាក់ទំនងជាមួយខ្ញុំជិត20ឆ្នាំ ហើយតែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំងដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ១ឧសភា2024កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ ថ្ងៃ3ឧសភា2024 ខ្ញុំមានការភ្ញាក់ផ្អើលក្រោយមើលសាររបស់លោកសយ សុភាពដែលលោក អាត់ ធន់ ចង់បញ្ជូនមកខ្ញុំដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោតឬមុខតំណែងក្នុងសហជីពក្នុងករណីចាញ់ឆ្នោត។ ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំអស់មួយរយៈមកហើយដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយខ្ញុំមិនច្បាស់។ រឿងបានផ្លាស់ប្តូរត្រឹមតែ2ថ្ងៃប៉ុណ្ណោះពីថ្ងៃទី១ឧសភាដល់ថ្ងៃ3ឧសភា2024 បន្ទាប់ពីលោក អាត់ ធន់ ពិនិត្យឃើញថាអាចចាញ់ការបោះឆ្នោតជ្រើសរើសមេសហជីពថ្មីទើប អាត់ ធន់រត់រក ហ៊ុន សែន ជួយ។ បន្ទាប់ពីទទួលបានសារពីលោកសយ សុភាព ខ្ញុំក៏បានសាកសួររកព័ត៌មានទាក់ទងលើរឿងនេះទើបដឹងថាការបោះឆ្នោតត្រូវធ្វើថ្ងៃ19ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែមដោយការប៉ុនប៉ងធ្វើឲ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត។ ខ្ញុំប្រាប់ទៅលោក សយ សុភាព ឲ្យប្រាប់ទៅលោក អាត់ ធន់ ថាគួរតែបោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោតដែលមានស្រាប់ដែលនេះជាដំណើការធម្មតានៃប្រជាធិបតេយ្យសម្រាប់អង្គការចាត់តាំងមួយដែលមនុស្សចាស់ដូចរូបខ្ញុំគួរតែប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព។ សូមស្តាប់ការពន្យល់របស់លោកសយ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុមារ ត្រូវទទួលបានការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌រស់នៅ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កុមារ ត្រូវទទួលបានការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌រស់នៅ ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កុមារ គឺជាទំពាំស្នងឫស្សី កុមារ គឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ បើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា […]
នាព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី75 ទិវាកុមារអន្តរជាតិ 1មិថុនា ខួបលើកទី23 ទិវាពិភពលោកប្រឆាំងពលកម្មកុមារ 12មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ2024 នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបលើកទី75 ទិវាកុមារអន្តរជាតិ 1មិថុនា ខួបលើកទី23 ទិវាពិភពលោកប្រឆាំងពលកម្មកុមារ 12មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ2024 នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ […]
នាព្រឹកថ្ងៃទី29 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី5 (ឆ្នាំ2024-2028) លើកទី4 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី29 ខែឧសភា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី5 (ឆ្នាំ2024-2028) លើកទី4 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews