ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថាខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោកអាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថាខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោកអាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។

តាមពិតទៅលោកអាត់ ធន់មានទំនាក់ទំនងជាមួយខ្ញុំជិត20ឆ្នាំ ហើយតែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំងដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ១ឧសភា2024កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ ថ្ងៃ3ឧសភា2024 ខ្ញុំមានការភ្ញាក់ផ្អើលក្រោយមើលសាររបស់លោកសយ សុភាពដែលលោក អាត់ ធន់ ចង់បញ្ជូនមកខ្ញុំដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោតឬមុខតំណែងក្នុងសហជីពក្នុងករណីចាញ់ឆ្នោត។ ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំអស់មួយរយៈមកហើយដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយខ្ញុំមិនច្បាស់។

រឿងបានផ្លាស់ប្តូរត្រឹមតែ2ថ្ងៃប៉ុណ្ណោះពីថ្ងៃទី១ឧសភាដល់ថ្ងៃ3ឧសភា2024 បន្ទាប់ពីលោក អាត់ ធន់ ពិនិត្យឃើញថាអាចចាញ់ការបោះឆ្នោតជ្រើសរើសមេសហជីពថ្មីទើប អាត់ ធន់រត់រក ហ៊ុន សែន ជួយ។ បន្ទាប់ពីទទួលបានសារពីលោកសយ សុភាព ខ្ញុំក៏បានសាកសួររកព័ត៌មានទាក់ទងលើរឿងនេះទើបដឹងថាការបោះឆ្នោតត្រូវធ្វើថ្ងៃ19ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែមដោយការប៉ុនប៉ងធ្វើឲ្យមានការប្រែប្រួលដល់អង្គបោះឆ្នោតថែមទៀត។

ខ្ញុំប្រាប់ទៅលោក សយ សុភាព ឲ្យប្រាប់ទៅលោក អាត់ ធន់ ថាគួរតែបោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោតដែលមានស្រាប់ដែលនេះជាដំណើការធម្មតានៃប្រជាធិបតេយ្យសម្រាប់អង្គការចាត់តាំងមួយដែលមនុស្សចាស់ដូចរូបខ្ញុំគួរតែប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព។

 

សូមស្តាប់ការពន្យល់របស់លោកសយ សុភាពជាមួយសារដំបូងដែលលោក សយ សុភាព ផ្ញើមកខ្ញុំ។ សង្ឃឹមថាលោកអាត់ ធន់ មិនបកស្រាយឲ្យខុសពីការពិតដែលលោកទាក់ទងជាមួយខ្ញុំនិងក្រុមប្រឆាំងក៏គួរដឹងថា អាត់ ធន់ ពិតប្រាកដជាអ្នកណា?។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *