ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាផ្លូវបេតុងប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក កំណាត់ផ្លូវជាតិលេខ៣

ថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅក្រុងកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមបច្ចេកទេសជំនាញរបស់រដ្ឋបាលខេត្ត ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាផ្លូវបេតុងប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក កំណាត់ផ្លូវជាតិលេខ៣ ដើម្បីធានាគុណភាពរឹងមាំតាមស្តង់ដារអាចប្រើប្រាស់ជាប់បានយូរអង្វែង និងពន្លឿនការស្ថាបនាឲ្យលឿន ដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុងកំពត ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត។ គម្រោងស្ថាបនាផ្លូវបេតុងចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គី ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវស្ថាបនាបេតុងសរសៃដែក មានប្រវែង ១១០០ម៉ែត្រ ទទឹង ១២,៨ម៉ែត្រ កម្រាស់ ២,៤តឹក ដាំដើមឈើសងខាងផ្លូវ រៀបចំខឿន ការ៉ូឡាអមសងខាងផ្លូវប្រវែង ២ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនចិន CRBC ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនWACC ។ ឯកឧត្ដម អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងជម្រុញការងារសាងសង់ស្ថាបនាផ្លូវបេតុងសរសៃដែកនេះ […]

ព័ត៌មានជាតិ

ខែឧសភា​មូលនិធិ​គន្ធបុប្ផា​ ទទួល​បានថវិកា​បរិច្ចាគ​ជាង​១​លាន​ដុល្លារ​និង​ជាង​១០០​លាន​រៀល

ភ្នំពេញៈ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សម្រាប់​ខែឧសភា​ឆ្នាំ​២០២០​…