លោក ផែង វណ្ណៈ អាចនឹងបានអាជ្ញាប័ណ្ណឡើងវិញ សូមគោរព អរគុណ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលបានអនុញ្ញាតអោយខ្ញុំបាទបានដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណមកវិញ 🙏🙏 ខ្ញុំនឹងខិតខំកែលម្អនូវចំណុចខ្វះខាតដេីម្បីក្លាយខ្លួនជាអ្នកសារព័ត៌មានល្អមួយរូបដែលគោរពវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នានារបស់រដ្ឋ 🙏🙏
Month: March 2021
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង ចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង ចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានកា —————- កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា៖ មានបុគ្គល ឬ ក្រុមមួយ បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយ ផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈញុះញុង ធ្វើឱ្យសាធារណជនភ័ន្តច្រឡំថាជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ ទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ ។ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ បិទ Group ទទក-TVK2 នេះ ។ សូមអរគុណ!! https://t.me/TVKlocal/1225
ឯកឧត្តម គឹម សន្តិភាព៖ ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។
ឯកឧត្តម គឹម សន្តិភាព៖ ក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។ ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផលនៃការវិភាគវត្ថុសំណាកបញ្ជាក់ថាសាកសពគ្មានផ្ទុកមេរោគកូវីដ-១៩ នោះទេក្រសួងសុខាភិបាលត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត។ ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។
ព័ត៌មានបឋម
ព័ត៌មានបឋ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មានអ្នកជំងឺបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ៧នាក់ហើយ ។ ដោយឡែក ចំពោះការស្លាប់អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ ក្រសួងសុខាភិបាល នឹងជាប្រកាសជាផ្លូវការ។ប្រភពទទក
ឯកឧត្តម គឹម សន្តិភាព៖ សូមជម្រាបជូនថា សម្រាប់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ៖
ឯកឧត្តម គឹម សន្តិភាព៖ សូមជម្រាបជូនថា សម្រាប់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ៖ ១.ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយត្រូវពាក់ម៉ាស់ជាកាតព្វកិច្ច លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ ។ ២.ក្នុងអំឡុងពេលធ្វើដំណើរតាមគ្រប់មធ្យោបាយករណីការរក្សាគម្លាតសុវត្ថិភាពបុគ្គលមិនអាចធ្វើទៅបាន ការពាក់ម៉ាសត្រូវធ្វើជាកាតព្វកិច្ច និងសូមប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ដើម្បីជាវិធានការក្នុងការបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ-១៩ លើកលែងតែការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាតែប៉ុណ្ណោះ ។
កាលពីព្រឹកថ្ងៃពុធទី 17 ខែមីនាឆ្នាំ 2020 នេះខំហ៊ុនម៉ាណែតបានចុះពិនិត្យទីតាំងធ្វើចត្តាឡីស័កក្នុងស្រុកកោះធំខេត្តកណ្ដាល។
កាលពីព្រឹកថ្ងៃពុធទី 17 ខែមីនាឆ្នាំ 2020 នេះខំហ៊ុនម៉ាណែតបានចុះពិនិត្យទីតាំងធ្វើចត្តាឡីស័កក្នុងស្រុកកោះធំខេត្តកណ្ដាល។ ឆ្លើយតបទៅនឹងសំណូមពរ ពីអជ្ញាធរ ខេត្តកណ្តាលដែលកំពុងធ្វើការព្យាបាលជម្ងឺកូវីដ១៩ និងដោយសារករណីអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តមានការកើនឡើងជាគំហុកក្នុងប៉ុន្មានថ្ងៃនេះជាពិសេសនៅតំបន់ជ្រៃធំតែម្តង ឯកឧត្តម ហ៊ុនម៉ាណែត រួមជាមួយនឹងក្រុមការងារបច្ចេកទេសសុខាភិបាល បានចុះពិនិត្យនិងជួយរៀបចំវិធានការដើម្បីគ្រប់គ្រងទីតាំងដែលទើបបានប្រែក្លាយជាមន្ទីរពេទ្យ ព្យាបាលជម្ងឺកូវីដ១៩ និងកន្លែងចត្តាឡីស័កសម្រាប់អ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងជម្ងឺនេះនៅតំបន់ជ្រៃធំ។