សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2022 នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ិនហ្សូ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
នាព្រឹកថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2024នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មកាធិការមជ្ឈឹមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។ #dolynews
សេចក្ដីជូនដំណឹង របស់ក្រសួងធនធនទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2022 នេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីលើភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ ដែលនាំឲ្យមានភ្លៀងបន្តធ្លាក់លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។