សេចក្ដីជូនដំណឹង របស់ក្រសួងធនធនទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី 20 រហូតដល់ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2022 នេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាបអូសបន្លាយពីលើភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ ដែលនាំឲ្យមានភ្លៀងបន្តធ្លាក់លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។
