សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល។ នាព្រឹកថ្ងៃទី31 ខែឧសភា ឆ្នាំ2023នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរចកាលព្រះបាទនរោត្តម នៅឆ្នាំ1890 ស្ថិតលើដីទួលចាស់មួយកន្លែងដែលមានទំហំជិត 2ហិចតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។ លោកបន្តថា នៅឆ្នាំ1975 របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ 7មករា 1979 អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ1985 ដោយបាននិមន្តភិក្ខុព្រះនាម ពូនង […]
Month: May 2023
ទៅណារួច.ប្ល.ន់.អ្នកលក់មា.ស.បានជាង 20 ម៉ឺ.ន.ដុល្លារឥឡូវអស់លាក់ហើយ។
ទៅណារួច.ប្ល.ន់.អ្នកលក់មា.ស.បានជាង 20 ម៉ឺ.ន.ដុល្លារឥឡូវអស់លាក់ហើយ។ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យចំនួន 8នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2023 វេលាម៉ោង7 និង10 នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2023 ករណីប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន12តម្លឹង,ផ្លាកទីនទឹក3និងទឹក7ចំនួន100តម្លឹងជាង និងប្រាក់ចំនួន1 លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន 5 នាក់ ជិះម៉ូតូចំនួន 2គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន1 គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន 4ដើម ពេលជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់ពីធ្វេីការស្រាវជ្រាវ នៅថ្ងៃទី27 ដល់ថ្ងៃទី30 ខែឧសភា ឆ្នាំ2023 កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន 8នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ […]
នៅព្រឹកថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋាន។
នៅព្រឹកថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋាន។ រាជធានីភ្នំពេញ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមសិក្ខាសិលាផ្សព្វផ្សាយច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋាន ជូនអាជ្ញាធរសាធារណ:ពាក់ព័ន្ធខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Rafifes Hotel Le Royal រាជធានីភ្នំពេញ៕ #dolynews
ឯកឧត្តម ម៉ែន វិបុល ជំរុញឲ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តពង្រីកសមាជិកឲ្យបានច្រើន
ឯកឧត្តម ម៉ែន វិបុល ជំរុញឲ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តពង្រីកសមាជិកឲ្យបានច្រើន ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំរុញឲ្យថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តពង្រីកសមាជិក សមាជិការបស់ខ្លួនឲ្យបានច្រើន ដើម្បីរួមគ្នាជួយដល់សង្គមជាតិ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ម៉ែន វិបុល ធ្វើឡើងក្នុងកិច្ចជំនួបជាមួយក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តស្វាយរៀង។ ថ្លែងក្នុងកិច្ចជំនួបនោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងជាប្រធានក្រុមការងារ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ម៉ែន វិបុល និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានអនុញ្ញាតឲ្យក្រុមការងាររបស់សមាគម ចូលជួបសម្តែងការគួរសម បង្ហាញសមាសភាពថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្ត ដើម្បីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ក៏ដូចជាសង្គមជាតិទាំងមូល ពិសេសបានចូលរួមចំណែកជួយដល់កិច្ចការងារផ្សេងៗរបស់រដ្ឋបាលខេត្តស្វាយរៀង។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានជម្រាបជូនដល់ឯកឧត្តមអភិបាលខេត្ត អំពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA ជាសមាគមក្រៅរដ្ឋាភិបាល បង្កើតឡើងដោយក្រុមយុវជនជាបញ្ញាវន្តខ្មែរ និងអ្នកមានអាជីព […]
ឯកឧត្តម ស សុខា ៖ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានកន្លងមក
ឯកឧត្តម ស សុខា ៖ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានកន្លងមក ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា “ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលកម្ពុជា សម្រេចបានកន្លងមក”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ០៤១នាក់ ក្នុងស្រុកកំចាយមារ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ៖ ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានកន្លងមក ហើយខ្ញុំសង្ឃឹម និងជឿជាក់ថា ការគាំទ្រ ការចូលរួមរបស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តខិតខំបំពេញកិច្ចការងាររបស់មន្ត្រីរាជការ […]
ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អតីតយុទ្ធជន និវត្តជនក្នុងស្រុកកញ្ជ្រៀច
ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អតីតយុទ្ធជន និវត្តជនក្នុងស្រុកកញ្ជ្រៀច ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ២ ១៣៨នាក់ ក្នុងស្រុកកញ្ជ្រៀច។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវអំណរគុណជាមួយការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកកញ្ជ្រៀច ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើអោយស្រុកកញ្ជ្រៀច មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានោះដែរឯកឧត្តម […]
នៅព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
នៅព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ 2023 នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត 2លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានាថ្ងៃនេះ ដែលជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតសម្រាប់វិស័យអប់រំរបស់កម្ពុជា។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានកែតម្រូវលើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។ សម្ដេចតេជោក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង […]
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី31 រហូតដល់ថ្ងៃទី6 ខែមិថុនា ឆ្នាំ2023 ស្ថានភាពអាកាសធាតុនៅកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី31 រហូតដល់ថ្ងៃទី6 ខែមិថុនា ឆ្នាំ2023 ស្ថានភាពអាកាសធាតុនៅកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។ #dolynews
ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
ឯកឧត្តម ស សុខា ៖ រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រៃវែង ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ២៥០នាក់ ក្នុងស្រុកបាភ្នំ។ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឯកឧត្តម ស សុខា បានសម្តែងនូវអំណរគុណជាមួយការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបាភ្នំ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើឲ្យស្រុកបាភ្នំ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បន្តថា សមិទ្ធផលទាំងនេះគឺពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ […]