ទៅណារួច.ប្ល.ន់.អ្នកលក់មា.ស.បានជាង 20 ម៉ឺ.ន.ដុល្លារឥឡូវអស់លាក់ហើយ។
តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យចំនួន 8នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2023 វេលាម៉ោង7 និង10 នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី18 ខែឧសភា ឆ្នាំ2023 ករណីប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន12តម្លឹង,ផ្លាកទីនទឹក3និងទឹក7ចំនួន100តម្លឹងជាង និងប្រាក់ចំនួន1 លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន 5 នាក់ ជិះម៉ូតូចំនួន 2គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន1 គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន 4ដើម ពេលជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់ពីធ្វេីការស្រាវជ្រាវ នៅថ្ងៃទី27 ដល់ថ្ងៃទី30 ខែឧសភា ឆ្នាំ2023 កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន 8នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
1 -ឈ្មោះ សុខ សំណាង ហៅ អាង ហៅ 55 ភេទប្រុស អាយុ43ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ300 សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
2 -ឈ្មោះ យី បូឡី ហៅ 74 ភេទប្រុស អាយុ 33ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។
3 -ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ77 ប្រុស អាយុ 44ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
4 -ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ 68 ភេទ ប្រុស អាយុ31 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
5 -ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ 33 ភេទ ប្រុស អាយុ 53 ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ។
6 -ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ 35ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
7 -ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទ ប្រុស អាយុ46ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ3 សង្កាត់បឹងទំពុន2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
8 -ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ 39 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទ័ដៃផ្ទះជួល ផ្លូវលំ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
វត្ថុតាងចាប់យក – ស្បែកជើងប៉ាតាពណ៌ខ្មៅចំនួន 1 គូ,អាវសាច់ក្រណាត់ពណ៌ក្រហម,ខោជើងវែងពណ៌ ទឹកដោះគោ ,មួកសុវត្ថិភាពណ៌ខ្មៅចំនួន1 ,បៀរ2ហ៊ូ និងក្រមាពណ៌ក្រហម ។
– អាវុធខ្លីម៉ាក K59 លេខ0915 ចំនួន 1 ដើម និងបង់ចំនួន1 – អាវុធខ្លីម៉ាក K59 លេខ1287 ចំនួន 1ដើម និងបង់ចំនួន1 – អាវុធខ្លីម៉ាក K58 លេខ5322ចំនួន 1ដើម និងបង់ចំនួន1
– អាវុធខ្លីម៉ាក CF98 លេខ005729 07 236 ចំនួន1 ដើម និងបង់ចំនួន 2 – គ្រាប់អាវុធខ្លីម៉ាក K59 ចំនួន10 គ្រាប់
– គ្រាប់អាវុធខ្លីម៉ាក CF98 ចំនួន 18គ្រាប់ – ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខ្មៅ ចំនួន 1គ្រឿង – ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ស ចំនួន 1គ្រឿង – ទូរសព្ទ័ដៃម៉ាកណូគៀ (ម៉ិចចុចពិល) ពណ៌ ស ចំនួន 1គ្រឿង – ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន 1គ្រឿង – ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ 1V-9631ចំនួន 1គ្រឿង – ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លេខតួ 672311ពាក់ផ្លាកលេខ ភ្នំពេញ10-2162 – ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GK- 7277 ចំនួន 1គ្រឿង – រ៉ឺម៉កម៉ូតូ ពណ៌ ក្រហម គ្មានផ្លាកលេខ ចំនួន ០៊1គ្រឿង ភស្តតាងចាប់យក
– គ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
#dolynews