ស.ម្លា.ប់.ស.ង្សា.រ.រួចហើយរត់គេចខ្លួន ឈា.ម.ស្រែ..ក.ស្បែ.កហៅពេលនេះសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហកាជាមួយអធិការនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ23ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន មួយកន្លែង ទីលំនៅស្នាក់បន្ទប់ជួលគ្មានលេខជាន់ទី1 ផ្លូវលេខ287 ភូមិ11 ក្រុម41 សង្កាត់បឹងកក់1 ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ23ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ជាមួយគ្នានឹងជនសង្ស័យ ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។
ប្រតិបត្តិការនេះ ឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី28 ខែមិថុនា ឆ្នាំ2024 កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕
#dolynews