ព័ត៌មានជាតិ

ក្រុមឈ្មួញសម្រុកកាយយកអាចម៌ដី ពីប្រឡាយតាហោ យកទៅចាក់ដីឡូតិ៍រាប់ហិតា ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល

ក្រុមឈ្មួញសម្រុកកាយយកអាចម៌ដី ពីប្រឡាយតាហោ យកទៅចាក់ដីឡូតិ៍រាប់ហិតា ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល

កណ្តាល៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅ នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មាននៅរសៀលថ្ងៃ28 ខែមិថុនា ឆ្នាំ2024នេះថា មានក្រុមឈ្មួញកាយយកអាចម៌ដី ពីប្រឡាយតាហោយកទៅចាក់ដីឡូតិ៍រាប់ហិតា រយៈពេលជាយូរខែណាស់មកហើយដោយយកលះថាជាការស្ដារប្រឡាយព្រែកតាហោ ប៉ុន្តែអាជ្ញាធរមិនមានកាហាមឃាត់ឡើយ។

យ៉ាងណាមិញអង្គភាពយើងខ្ញុំក៏បានឆាតតាមតេឡេក្រាមទៅសួរលោកមេការកាយប្រឡាយនេះដែរ។ដោយលោកមេការបានប្រាប់តាមតេឡេក្រាមថា កាកាយនេះគឺមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ និងស្រុក ដឹងឮដែរ ក៏ប៉ុន្តែលោកមេកាមិនបានបង្ហាញអំពីលិខិតអនុញ្ញាតដែលពាក់ព័ន្ធមកអង្គភាពសារព័ត៌មានយើងខ្ញុំឡើយ។ដោយឡែកអង្គភាពសារព័ត៌មានរបស់យើងខ្ញុំមិនអាចទំនាក់ទំនងទៅលោកមេភូមិមេឃុំ ដើម្បីសួរនាំអំពីកាកាយប្រឡាយព្រែកតាហោនេះសោះប៉ុន្តែអង្គភាពយើងខ្ញុំនិងទទួលការបកស្រាយរាល់ម៉ោងធ្វើការ។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *