ព័ត៌មានជាតិ

រនៅព្រឹកថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម ឃួនស្រេង បានបញ្ចេញរថយន្តចំនួន 175 គ្រឿង ដើម្បីដឹកបងប្អូនវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងពិធីបុណ្យភ្ជុំបិណ្ឌដោយមិនយកកម្រៃ។

រនៅព្រឹកថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នេះ ឯកឧត្តម ឃួនស្រេង បានបញ្ចេញរថយន្តចំនួន 175 គ្រឿង ដើម្បីដឹកបងប្អូនវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងពិធីបុណ្យភ្ជុំបិណ្ឌដោយមិនយកកម្រៃ។

ដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៍ដោយក្ដីញញឹមក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភបុណ្យភ្ជុំបិណ្ឌ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដោយមិនគិតថ្លៃ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ រថយន្តក្រុងចំនួន175គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល 5ថ្ងៃ ចាប់ពីថ្ងៃទី23 ដល់ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2022 ដោយមិនបង់ប្រាក់ ដោយក្នុងនោះរថយន្តក្រុងចំនួន125គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនតាមបណ្ដាលខេត្ត នឹង50គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *