ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី 7 ខែមីនាឆ្នាំ 2022 នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសំរោងរ័ត្ន ស្ថិតក្នុងឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
