នៅព្រឹកថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី1 តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញប្រកាសខេត្តកែប ជាខេត្តទី1ដែលអស់មីន។
ឯកឧត្តមបញ្ជាក់ថា កម្ពុជាគ្រោងប្រកាសរាជធានី/ខេត្តចំចំនួន7ទៀត ដែលអស់មីនជាបន្តបន្ទាប់ក្នុងឆ្នាំ2022 រួមមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ។